«​សកម្មភាព​របស់​លោក កឹម សុខា ដើម្បី​ផ្សព្វផ្សាយ​ពី​សិទ្ធិមនុស្ស ​និង​ប្រជាធិបតេយ្យ​»

ក្នុង​សវនាការ​លោក​ កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នៅថ្ងៃទី២៣ ខែ​មករា​ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បន្ត​ជជែក​ និង​ពិនិត្យ​ លើ​ភស្តុតាង​ជា​ឃ្លីប​វីដេអូ​ ពេញ​មាន​រយៈ​ជាង​មួយ​ម៉ោង​ ដែល​ផ្តល់​ដោយ​មេធាវី​ការពារ​ក្តី​របស់​លោក​។ មេធាវី​ការពារ​ក្តី​ លោក ​កឹម សុខា ​បាន​បញ្ជាក់​ថា​ សកម្មភាព​លោក​ កឹម សុខា ​រយៈពេល​ពី​ឆ្នាំ១៩៩៣ ​ដល់​ឆ្នាំ២០០៧ ​គឺ ការ​រៀន​ពី​សិទ្ធិមនុស្ស ​និង​ប្រជាធិបតេយ្យ ​ហើយ​សកម្មភាព​បែបនេះ​ ក៏​មាន​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ធ្លាប់​ចូលរួម​រៀន​សូត្រ​ដែរ​។​