រំលងទៅមាតិកាចម្បងសាក្សីថា ជនរងគ្រោះស្លាប់ដោយការធ្វើទារុណកម្មក្នុងពេលជាប់ឃុំ
សង្គមស៊ីវិលស្រាវជ្រាវរកឃើញថាពលរដ្ឋម្នាក់ដែលស្លាប់ នៅពេល សមត្ថកិច្ច ចាប់ឃុំខ្លួន នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១មករា គឺដោយសារការធ្វើ ទារុណកម្ម មិនមែនស្លាប់ដោយសារខ្យល់គនោះទេ។ អ្នកនាំពាក្យសមាគម ការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា មានប្រសាសន៍ថា ជនរងគ្រោះដែលស្លាប់គឺដោយសារការវាយដំ របស់សមត្ថកិច្ច ពីព្រោះមាន ស្នាមជាំខ្មៅនៅលើដងខ្លួនសាកសពជាច្រើនកន្លែង។