រំលងទៅមាតិកាចម្បងសមត្ថកិច្ចចាប់ខ្លួនយុវជនម្នាក់មានសតិមិនគ្រប់ គប់ដុំថ្មចូលផ្ទះលោក ហ៊ុន សែន
សមត្ថកិច្ចខណ្ឌដូនពេញ បានចាប់ខ្លួនយុវជនមានសតិមិនគ្រប់ម្នាក់ អាយុ ៣១ឆ្នាំ កាលពីម៉ោងជាង ២ទាបភ្លឺ ថ្ងៃទី៨ មករា ដោយសារយុវជនរូបនោះ បានយក ដុំថ្មជាច្រើនដុំ គប់ចូលក្នុងភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ម្ដាយ របស់យុវជន រុំ ពិសិដ្ឋ លោកស្រី ហ៊ាន ទៀង អះអាងថា កូនប្រុសមានបញ្ហា សតិមិនល្អ ជាង ២ឆ្នាំមកហើយ និងតែងតែលេបថ្នាំជាប្រចាំ។