វីដេអូ

លោក ហ៊ុន សែន ស្នើពលរដ្ឋឱ្យការពារប្រសើរជាងព្យាបាល តែលោក និងមន្រ្តីធ្វេសប្រហែស

2020-11-18

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី ១៨ ខែ វិច្ឆិកា ដែលជាថ្ងៃចុងក្រោយ នៃ​ការ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល ១៤ ថ្ងៃ ប្រកាសថាលោកជាឳពុកនិងជីតា ដែលស្រឡាញ់កូនៗនិងចៅៗ ទើប​លោក​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ រឿង​សុវត្ថិភាព​ក្នុង​ការ​បង្ការ​ជំងឺ​កូវីដ-១៩។ លោក​ថែម​ទាំង​ស្នើ​ឲ្យ​ពលរដ្ឋ ប្រកាន់​គោល​ការណ៍ “ការពារ​ប្រសើរ​ជាង​ព្យាបាល”។ ប៉ុន្តែ សារ​របស់លោក ហាក់ដូចជាផ្ទុយគ្នាស្រឡះ ទៅនឹង​ទង្វើទ្វេសប្រហែសរបស់លោក និង​មន្រ្តី​របស់​លោក​ជា​ច្រើន​ទៀត ដែល​បំពាន​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​ថ្លោះធ្លោយ បណ្តោយ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ឆ្លង​ជំងឺ​កូវីដ-១៩ និង​មនុស្ស​ជិត ២,០០០ នាក់​ផ្សេង​ទៀត ត្រូវ​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក។ សូមលោកអ្នកនាង ទស្សនាសេចក្តីរាយការណ៍ផ្ទាល់របស់លោក​ មួង ណារ៉េត ជុំវិញរឿងនេះ៖ ************************************** ប្រិយមិត្តអាចតាមដានស្តាប់ និងទស្សនាព័ត៌មានរបស់វិទ្យុអាស៊ីសេរី (Radio Free Asia) តាមរយៈ៖ 1. គេហទំព័រ (Website)៖ http://www.rfa.org/khmer/ 2. យូធូប www.youtube.com/RFAKhmerVideo 3. ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia 4. ទ្វីតធ័រ (Twitter)៖ https://twitter.com/RadioFreeAsiaKH 5. ផ្ញើព័ត៌មានមកយើង៖ http://www.rfa.org/khmer/send_news_form 6. ជំនួយសម្រាប់ការប្រើ ផតឃែស្ថ (Podcast)៖ https://goo.gl/HBzaD9 7. សោនក្លោដ៍ (Soundcloud)៖ https://goo.gl/Ccm5Q2 8. ប្រព័ន្ធប្រតិបត្តិការ Android៖ https://goo.gl/uWDR9W 9. ប្រព័ន្ធប្រតិបត្តិការ iOS៖ https://goo.gl/8LaCd1