រំលងទៅមាតិកាចម្បងតុលាការ «មិនហ៊ានចាត់ការ» លោក ហ៊ុន សែន ដែលបញ្ជាឱ្យក្រុមជើងកាងបន្តចេញប្រព្រឹត្តហិង្សា
អ្នកឃ្លាំមើល និងមន្រ្តីបក្សប្រឆាំងរិះគន់ប្រព័ន្ធតុលាការ ថាអនុវត្តច្បាប់លម្អៀងដោយមិនបើកការស៊ើបអង្កេតរឿងលោក ហ៊ុន សែន នៅពីក្រោយខ្នងនៃហិង្សាលើសកម្មជនបក្សប្រឆាំងកន្លងមក។ ពួកគេចាត់ទុកការអនុវត្តច្បាប់ស្តង់ដារពីរបែបនេះធ្វើឱ្យអំពើហិង្សា និងការគំរាមកំហែងបន្តកើតឡើងនៅក្នុងសង្គម ពីព្រោះជនប្រព្រឹត្តមិនត្រូវបានចាត់ការតាមនីតិវិធីច្បាប់។ ការលើកឡើងនេះបន្ទាប់ពីលោក ហ៊ុន សែន បញ្ជាឱ្យមន្រ្តីបក្សកាន់អំណាចកម្ទេចកម្លាំងគណបក្សប្រឆាំងនៅតាមមូលដ្ឋានតាមសារសំឡេងបែកធ្លាយនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះ។