ក្រុម​អ្នក​ឃ្លាំមើលថា ការ​ចាប់​លោក រ៉ុង ឈុន មានហេតុផលផ្សេងសំខាន់ជាងរឿងព្រំដែន

ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​កម្ពុជា យល់ឃើញ​ស្រប​គ្នា​ថា របប​លោក ហ៊ុន សែន ចាប់​លោក រ៉ុង ឈុន ក្រោម​ហេតុផល​រឿង​ព្រំដែន គ្រាន់​តែ​ជា​ការ​បិទ​បាំង​ប៉ុណ្ណោះ។ ពួក​គេ​ជឿ​ថា មូលហេតុ​ចម្បង​នៃ​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន​ គឺ​ដោយ​សារ​របប​ក្រុង​ភ្នំពេញ បារម្ភ​ថា មេដឹកនាំ​សហជីព​រូប​នេះ​នឹង​ចេញ​មុខ​ដឹកនាំ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ ពេល​កម្មករ​បាត់បង់​ការងារ​ធ្វើ ដោយ​សារ​វិបត្តិ​កូវីដ-១៩​ និង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប ហៅ​កាត់​ថា EBA។