វីដេអូ
យុវជននិងព្រះសង្ឃបន្តដំណើរថ្ងៃទី៣ អោយអាជ្ញាធរកម្ទេចសំណង់ចិនខុសច្បាប់
2019-10-18
ក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃ បន្តធ្វើយាត្រាឆ្ពោះទៅក្រុងព្រះសីហនុនៅថ្ងៃទី១៨ តុលានេះ បន្ទាប់ពីសម្រាកកាលពីម្សិលមិញ ដើម្បីសន្សំកម្លាំង និងរៀបចំយុទ្ធសាស្ត្រថ្មី។ យុទ្ធនាការថ្ងៃទីបីនេះ មានក្រុមយុវជនមាតាធម្មជាតិ៥ នាក់ និងព្រះសង្ឃ២ អង្គ ធ្វើយាត្រាបានជាង២០ គីឡូម៉ែត្រ បន្ថែមទៀត។ ក្រុមយុវជន និងព្រះសង្ឃ បានសុំវត្តមួយកន្លែងស្នាក់នៅពេលយប់ ក្នុងឃុំមហាសាំង ហើយព្រះចៅអធិការវត្តបានអនុញ្ញាត។