អ្នកភូមិជនជាតិដើមម្នាក់ស្លាប់ដោយសារជំងឺអាសន្នរោគនៅរតនគិរី
2010-02-09
សកម្មជននៃសមាគមសិទ្ធិមនុស្សអាដហុក ខេត្តរតនគិរី ឲ្យដឹងថា អ្នកភូមិជនជាតិដើមទំពួនម្នាក់បានស្លាប់និងពីរនាក់ទៀតបានឆ្លងរាលដាលដោយសារជំងឺអាសន្នរោគនៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។
កម្មការិនីម្នាក់ត្រូវគេសង្ស័យថាស្លាប់ដោយសារខំធ្វើការខ្លាំងពេក
2010-02-09
កម្មការិនីម្នាក់នៅរោងចក្រ ថៃពណ៌ ជាយទីក្រុងភ្នំពេញ ត្រូវបានគេសង្ស័យថា បានស្លាប់ដោយសារតែខិតខំធ្វើការខ្លាំងពេក ដែលបណ្តាលឲ្យកម្លាំងរបស់នាងចុះខ្សោយ។
មេដឹកនាំខ្មែររិះគន់ធ្ងន់ៗចំពោះនាយករដ្ឋមន្ត្រីថៃ
2010-02-08
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីខ្មែរ បានធ្វើការរិះគន់ធ្ងន់ៗចំពោះនាយករដ្ឋមន្រ្តីថៃ ដែលបានរិះគន់ដំណើរបំពេញទស្សនកិច្ចរបស់លោកនៅតាមព្រំដែនជាមួយភរិយាក្នុងសម្លៀកបំពាក់ទាហាន។
មនុស្ស៤នាក់ស្លាប់ដោយសារជំងឺរាកនៅកំពង់ស្ពឺ
2010-02-08
មន្ត្រីជំនាញនៃក្រសួងសុខាភិបាលបានឲ្យដឹងថា ជំងឺរាករូសដែលបានរាតត្បាតនៅខេត្កកំពង់ស្ពឺ បានសម្លាប់មនុស្សចំនួន៤នាក់ហើយ។
ខ្មែរបដិសេធថាមិនបានបញ្ជូនមន្រ្តីទៅចរចាជាមួយថៃនៅប្រាសាទតាមាន់
2010-02-08
រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ លោក ហោ ណាំហុង បានបដិសេធថា រដ្ឋាភិបាលខ្មែរមិនបានបញ្ជូនលោក ខាន់ សាវឿន ជានាយឧត្តមសេនីយ៍ រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃឲ្យឡើងទៅប្រាសាទតាមាន់ដើម្បីចរចាជាមួយភាគីថៃ ក្នុងការបើកផ្លូវឲ្យលោក ហ៊ុន សែន ចូលទៅធ្វើទស្សនកិច្ចនៅប្រាសាទតាមាន់កន្លងមកនេះឡើយ។
ស្ថានការណ៍នៅតំបន់ប្រាសាទតាមាន់ធំថ្ងៃ៨ កុម្ភៈ
2010-02-08
ស្ថានភាពប្រឈមមុខដាក់គ្នាដ៏តឹងតែងរវាងទាហានខ្មែរ-ថៃនៅតំបន់ប្រាសាទតាមាន់ធំ ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៨ ខែកុម្ភៈ បានធូរស្រាលវិញហើយរហូតមកដល់រសៀលនេះ។
សភាពការណ៍ទូទៅនៅតំបន់ព្រំដែនភាគពាយ័ព្យ
2010-02-08
ស្ថានការណ៍ទូទៅនៅខេត្តភាគពាយ័ព្យកម្ពុជាជាប់ព្រំដែនប្រទេសថៃ មានសភាពស្ងប់ស្ងាត់ជាធម្មតា ដោយកងទ័ពប្រទេសទាំងពីរកម្ពុជា-ថៃ បានធ្វើការចល័តនិងផ្លាស់ប្តូរទ័ពនៅទឹកដីរៀងៗខ្លួន មិនមានការប្រឈមមុខដាក់គ្នាទេ។
មណ្ឌលកុមារកំព្រានៅកំពង់ស្ពឺប្រឈមនឹងបញ្ហាខ្វះថវិកា
2010-02-08
មជ្ឈមណ្ឌលកុមារកំព្រាមួយនៅតំបន់ដាច់ស្រយាលក្នុងខេត្តកំពង់ស្ពឺ ដែលមានកុមារជាង៥០នាក់កំពុងស្នាក់នៅនិងរៀនជំនាញ បានជួបការខ្វះខាតថវិកាក្នុងការដំណើរការជាច្រើនខែមកហើយ។
ស្ថានការណ៍យោធានៅតំបន់ប្រាសាទតាមាន់
2010-02-07
កងរក្សាព្រំដែនខ្មែរនៅតំបន់ប្រាសាទតាមាន់បានឲ្យដឹងថា ស្ថានភាពប្រឈមមុខដាក់គ្នារវាងយោធាខ្មែរ-ថៃនៅទីនោះបានធូរស្រាលទៅវិញហើយបន្ទាប់ពីទាហានឈុតខ្មៅថៃមួយក្រុមបានចូលមកប្រាសាទតាមាន់ជាច្រើនម៉ោងកាលពីព្រឹកថ្ងៃ៦ កុម្ភៈ។
អាជ្ញាធរនៅកំពង់ធំរងការចោទថាបណ្ដេញព្រះសង្ឃយកដីឲ្យក្រុមហ៊ុន
2010-02-07
ក្រុមយោធិនពិការបានថ្លែងឲ្យដឹងនៅថ្ងៃ៧ កុម្ភៈ ដោយចោទប្រកាន់អាជ្ញាធរសុ្រកសន្ទុកថា បានទៅបណ្តេញព្រះសង្ឃឲ្យរុះរើអីវ៉ាន់ចេញពីវត្តនិងជេរប្រមាថព្រះសង្ឃចង់ប្រើអំពើហិង្សាលើព្រះសង្ឃថែមទៀតកាលពីពេលថ្មីៗនេះ ដើម្បីយកដីធ្លីប្រគល់ឲ្យក្រុមហ៊ុនវៀតណាមឈ្មោះតាន់បៀន។
អំពើហិង្សានិងការរំលោភផ្លូវភេទកើនឡើងក្នុងឆ្នាំ២០០៩
2010-02-07
របាយការណ៍សមាគមអាដហុកប្រចាំឆ្នាំ២០០៩ ដែលទើបចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី៤ ខែកុម្ភៈ បានរកឃើញថា អំពើហិង្សានិងការរំលោភសេពសន្ថវៈទៅលើស្ត្រីនិងកុមារបានកើនឡើងខ្ពស់និងមានស្ថានភាពអាក្រក់ជាងឆ្នាំ២០០៨។
ហ៊ុនសែនព្រមានមន្រ្តីយោធាឲ្យឈប់ពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់
2010-02-07
ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃសៅរ៍ ទី៦ ខែកុម្ភៈ បានព្រមានដល់មន្ត្រីយោធាខ្មែរឲ្យបញ្ឈប់ការពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់និងបង្រ្កាបចំពោះពួកឈ្មួញកាប់ឈើលក់ដូរខុសច្បាប់។
ក្មេងប្រុសម្នាក់នៅមណ្ឌលគិរីឆ្លងមេរោគគ្រុនផ្ដាសាយថ្មី A(H1N1)
2010-02-07
ក្រុមវេជ្ជបណ្ឌិតជំនាញផ្នែកជំងឺផ្តាសាយប្រភេទថ្មី A(H1N1) បានរកឃើញថា ក្មេងប្រុសម្នាក់អាយុ១៤ឆ្នាំ រស់នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កំពុងកើតមានជំងឺ A(H1N1)។
ជំងឺរាករូសរាតត្បាតនៅខេត្តកំពង់ស្ពឺ
2010-02-07
ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខេត្តកំពង់ស្ពឺ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សប្រហែល៤០នាក់ បានស្វែងរកការព្យាបាលនៅមន្ទីពេទ្យនិងជាច្រើននាក់ទៀតបានទិញថ្មាំលេបដោយខ្លួនឯង ក្រោយពីជំងឺរាករូសចម្លែកម្យ៉ាងកំពុងរាតត្បាតក្នុងមូលដ្ឋានរបស់គាត់។
















