អាសូរនាងណាស់ នឹកខ្មាសជាតិគេ អនិច្ចាកូនខ្មែរ កំសត់ថ្នាក់នេះ ធម្មជាតិអ្នកក្រ ក្រទាល់តម្រិះ គ្មានយានជំនិះ ដើរដេកក្នុងលូ។
អស់ឱព្រះអើយ ម្ដេចមិនអាសូរ នាងដេកក្នុងលូ គ្មានអ្នកឈឺឆ្អាល ព្រះអើយថ្ងៃណា នាងបានធូរស្រាល អ្នកមានឈឺឆ្អាល ចំពោះអ្នកក្រ។
អស់ឱខ្មែរអើយ ខ្ញុំសូមអង្វរ សូមជួយអ្នកក្រ ដូចប្អូនទាំងពីរ សូមជួយស្រង់គ្នា ឲ្យចេញអំពី លូស្អុយធរណី មានផ្ទះជ្រកផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
