ឃ្លោក​និង​អំបែង (បទ​ពាក្យ​ប្រាំបី)

១.សម័យ​ទំនើប​ក្តៅ​ឡើង​បែក​ផ្សែង ក្រាញ់​រ៉ស់​អណ្ដែង​សុំ​លែង​ចាប់​ជាតិ
កង្កែប​លែង​ស្រែក​ដូច​ពេល​មុន​ទៀត គីង្គក់​ប្រជ្រៀត​សុំ​លែង​ក្រត​ដែរ។

២.កូន​ព្រៃ​ប្រឹក្សា​សុំ​លែង​លូតលាស់ នង្គ័ល​រនាស់​លែង​ស្គាល់​ដី​ស្រែ
ដំបូល​លែង​ទ្រ​កម្ដៅ​ស្រុក​ខ្មែរ ហ៊ីង​ហិន​ហូរហែ​ស្រែ​ប្រេះ​ក្រហែង។

៣.ក្តាម​អស់​ពី​រន្ធ​ពន្ធ​អស់​ពី​ឃ្លាំង ក្តៅ​វស្សា​ប្រាំង​ចាំង​ក្តៅ​លែង​ថ្លែង
ភ្លៀង​ផ្គរ​រន្ទះ​លែង​ហ៊ាន​រត់​លេង ទោះ​វាល​ធំធេង​ក្មេង​ឈប់​សប្បាយ។

៤.មាន់​ឈប់​រងាវ​គាវ​លែង​មាន​ប្រើ មនុស្ស​លែង​សរសើរ​គុណ​គោ​ទាំង​ឡាយ
ដំរី​ឈប់​ចរ​យាត្រា​ទៅ​ឆ្ងាយ ទុក្ខ​លែង​បរិយាយ​មនុស្ស​ក្នុង​លោកា។

៥.ឃ្លោក​និង​អំបែង​រឿង​ការ​ប្រៀបធៀប ពាល​ឆ្លៀត​មាន​ប្រៀប​មនុស្ស​ចិត្ត​ល្អ​ជា
ឈ្នះ​តែ​មួយ​ពេល​សេដ្ឋី​ត្រឹម​ងារ គួរ​ខ្មែរ​គ្រប់​គ្នា​កាន់​ជា​ចិត្ត​ល្អ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។