១.បងកេះហ្គីតាឲ្យអូនស្តាប់ បង្ហើរសារសព្ទបទចម្រៀង
អូនក៏ឆ្លងឆ្លើយតាមសំនៀង ពីរោះសូរសៀងឥតមានទាក់។
២.ក្រោមម្លប់ដើមស្នាយមុខអង្គរ យើងច្រៀងបន្តតែពីរនាក់
បងតែងក្រឡេកមើលវង់ភក្ត្រ កែវភ្នែកបញ្ជាក់ពីក្តីស្នេហ៍។
៣.សូរ្យសែងទន់ទេទាបទៅហើយ បងនិងត្រាណត្រើយស្រស់មាសមេ
តបតសម្ដីឥតគ្នាន់គ្នេរ អូនច្រៀងបំពេឲ្យបងស្តាប់។
៤.ឱអង្គរអើយសូមមេត្តា ជួយចាំផងណារឿងសារសព្ទ
រូបខ្ញុំនិងស្រស់ស្រីចំណាប់ រហូតដល់ស្លាប់ចាកលោកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
