១. រដ្ឋផ្ដល់សម្បទាន ចិនអ្នកកាប់ព្រៃ យួនអ្នកឈូសដី ចិនធ្វើថៅកែ
យួនគាស់រំលីង ដីព្រៃស្រុកខ្មែរ រដ្ឋថាពូកែ បរិស្ថានខូចខាត។
២. យួនមានព្រោះខ្មែរ ចិនថាខ្លួនឆ្លាត ទេសភាពលែងស្អាត ខាតរាស្ត្រសន្ធឹក
រាស្ត្រខ្មែរអស់ដី ធ្លារួមតូចល្អិត ក្រីក្ររួមរឹត ឈ្មួញគិតតែកេង។
៤. សត្វស្រុកសត្វព្រៃ ជួបក្ដីចំបែង ថ្ងៃក្ដៅលែងថ្លែង ទឹកសុទ្ធជាតិពុល
ត្រីគ្មានជម្រក ជួបក្ដីអំពល់ ឆក់អូសគ្មានសល់ នេសាទផ្ដាច់ពូជ។
៤. ខ្មែរអស់ដីស្រែ ចម្ការរួមតូច ព្រោះជនខិលខូច កាងជួសបរទេស
ចិន យួន កូរ៉េ រដ្ឋធ្វេសប្រហែស សូម្បីថ្ងៃចែស ក៏បំពានបាន។
៥. សម្បទានអើយអ្នក ថ្ងៃណាថ្កើងថ្កាន រាស្ត្របានស្រាកស្រាន្ត ខ្មែរបានជួបសុខ
ថ្ងៃណាយើងបាន លូតលាស់ខ្ពស់មុខ ខ្មែរជាម្ចាស់ស្រុក បានធ្វើចៅហ្វាយ៕