ធនញ្ជ័យ​ធ្លាក់​ទឹក (បទ​កាកគតិ)

១.ធនញ្ជ័យ​ធ្លាក់​ទឹក ហៃ​អើៗ តែ​មួយ​ដំណើរ គង់​ហិន​ធនធាន
ទង្វើ​មតិ អ្នក​ប្រាជ្ញ​មិន​ហ៊ាន គង់​ហិន​ធនធាន លើ​ដី​ក្រោម​ដី។

២.ធនញ្ជ័យ​ធ្លាក់​ទឹក គង់​ជួប​ភិតភ័យ រាស្ត្រ​គង់​ក្រក្រី ព្រោះ​តែ​ហៃអើ
ចំណេះ​ពេញ​ខ្លួន មិន​ហ៊ាន​យក​ប្រើ តើ​ក្តី​ប្រសើរ មាន​មក​ពីណា?

៣.ធនញ្ជ័យ​ធ្លាក់​ទឹក ឲ្យ​ប្រើ​ប្រាជ្ញា ប្រើ​ដោយ​ហាន​ក្លា ចាស់​ទុំ​រំឭក
មាន​តិច​ប្រើ​ច្រើន ឲ្យ​បាន​ផ្ទួន​ញឹក រាល់​យប់​ល្ងាច​ព្រឹក គង់​ជួប​សំណាង។

៤.ធនញ្ជ័យ​ធ្លាក់​ទឹក រឿង​ខ្មែរ​សម្អាង អង្គរ​តឹកតាង ស្ទើរ​បាត់​ប្រាសាទ
ព្រោះ​ប្រាជ្ញ​ដេក​លក់ ចិត្ត​លែង​ជ្រះ​ស្អាត ហ៊ាន​ចោល​ប្រាសាទ ឈោង​យក​យស​សក្តិ។

៥.ធនញ្ជ័យ​ធ្លាក់​ទឹក ខ្មែរ​គួរ​កុំ​ស្ម័គ្រ ខ្មែរ​គួរ​ខំ​ឆ្លាក់ គំនិត​ឲ្យ​ថ្កើង
ឃើញ​ខ្មែរ​ដើរ​ខុស ជួយ​ដាស់​គ្នា​ឡើង ឲ្យ​ភ្ញាក់​ត្បូង​ជើង លិច​កើត​កណ្ដាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។