ព័ត៌មាន​ពី​ស្រុក​ខ្មែរ​តាមរយៈ RSS

វិទ្យុ អាស៊ីសេរី ផ្នែក​ភាសា​ខ្មែរ ផ្ដល់​នូវ​ចំណង​ជើង​ដំណឹង និង​បទយកការណ៍​ថ្មីៗ​បំផុត ដែល​បាន​ចាក់​ផ្សាយ​រួច តាមរយៈ RSS Feed ។
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ជាមួយ​នឹង RSS Feed របស់​យើង លោក​អ្នក​អាច​ដាក់​បង្ហាញ​ចំណង​ជើង​អត្ថបទ​ដំណឹង និង​ព័ត៌មាន​ផ្សេង​ៗ របស់​វិទ្យុ អាស៊ីសេរី ភាសា​ខ្មែរ នៅ​លើ​គេហទំព័រ​របស់​លោក​អ្នក ឬ បញ្ចូល​ចំណង​ជើង​ដំណឹង​និង​ព័ត៌មាន​ទាំង​នេះ ទៅ​ក្នុង​កម្មវិធី​អាន​ព័ត៌មាន​របស់​លោក​អ្នក ។

ដើម្បី​អាន​ចំណង​ជើង​បទយកការណ៍​ថ្មីៗ​របស់​វិទ្យុ អាស៊ីសេរី ភាសា​ខ្មែរ​នៅ​ក្នុង​កម្មវិធី​អាន​ព័ត៌មាន​របស់​លោក​អ្នក សូម​ចម្លង​យក URL នេះ ៖

បទយកការណ៍ ៖ http://www.rfa.org/khmer/indepth/RSS
ដំណឹង​ខ្លី​ៗ ៖ http://www.rfa.org/khmer/news/RSS

តើ​អ្វីទៅ RSS ?

RSS គឺ​ជា​ពាក្យ​កាត់​សម្រាប់ «Really Simple Syndication» ។ វា​គឺ​ជា​មធ្យោបាយ​មួយ​សម្រាប់​វ៉ិបសាយថ៍ នានា ធ្វើការ​ចែក​ចាយ​ព័ត៌មាន​របស់​ខ្លួន​ដោយ​ស្វ័យប្រវត្តិ ។

RSS Feeds រួមមាន​ចំណងជើង សេចក្ដី​ពណ៌នា​ខ្លី​អំពី​អត្ថបទ និង​ព័ត៌មាន​ដទៃ​ទៀត ។ កាលណា​លោក​អ្នក​មាន​កម្មវិធី​អាន RSS រួចហើយ លោក​អ្នក​អាច​មើល​ចំណងជើង​ព័ត៌មាន​ពី​ប្រភព​ព័ត៌មាន​ផ្សេង​ៗ ដូចជា វិទ្យុ អាស៊ីសេរី ជាដើម ដែល​ផ្ដល់​ជា​ចំណងជើង សេចក្ដី​ពន្យល់​សង្ខេប និង អាសយដ្ឋាន URL ទៅ​កាន់​អត្ថបទ​ព័ត៌មាន​ទាំងស្រុង ។

តើ​ខ្ញុំ​ធ្វើ​យ៉ាង​ដូចម្ដេច​ដើម្បី​មើល​ព័ត៌មាន​នៅ​លើ RSS Feed ?

ដើម្បី​ប្រើ RSS ជា​ដំបូង លោក​អ្នក​ត្រូវ​មាន​កម្មវិធី​ប្រមូល​ RSS ឬ «កម្មវិធី​អាន​ព័ត៌មាន» ។ មាន​កម្មវិធី​ជាច្រើន​ដែល​លោក​អ្នក​អាច​ដំឡើង​នៅ​ក្នុង​កុំព្យូទ័រ សម្រាប់​ប្រើ RSS ដូចជា ៖

NetNewsWire សម្រាប់​ម៉ាស៊ីន Macs និង FreeDemon សម្រាប់​កុំព្យូទ័រ​ប្រើ Windows ។ កម្មវិធី​សម្រាប់​អាន​ផ្សេងៗ​ទៀត​មាន ៖ Aggreg8, Radio Userland, NewzCrawler, និង NewsGator

អ្នក​ក៏​អាច​រក្សា​ទុក RSS feeds នៅ​លើ​អ៊ីនថឹណិត​ដើម្បី​អ្នក​អាច​មើល RSS feeds ពី​ម៉ាស៊ីន​កុំព្យូទ័រ​ណាមួយ​ក៏​បាន ។ កម្មវិធី​មើល RSS feeds នៅលើ​ប្រព័ន្ធ​អ៊ិនថឹណិត រួមមាន Bloglines, iGoogleMy Yahoo! ប្រសិន​បើ​លោក​អ្នក​មាន​អាសយដ្ឋាន Yahoo ។

វិទ្យុ អាស៊ីសេរី ពុំ​ទទួល​ខុសត្រូវ​ចំពោះ​ខ្លឹមសារ​របស់​វ៉ិបសាយថ៍​ខាងក្រៅ​ឡើយ ៕

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Licenning

Jul 15, 2010 08:59 PM