គណបក្ស ហ៊្វុនស៊ិនប៉ិច

គោល​នយោបាយ​អាទិភាព​របស់​គណបក្ស ហ៊្វុន ស៊ិនប៉ិច រួម​មាន៖

0:00 / 0:00

១-ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​គេ​រំលោភ​យក​ដី​ធ្លី និង​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ដោយ​អយុត្តិធម៌ ត្រូវ​ដោះស្រាយ​ជូន​ជា​សំណង ជូន​ប្រជាពលរដ្ឋ​វិញ ដោយ​ត្រូវ​មាន​ការ​ឯកភាព​ពី​ម្ចាស់​ដី។

២-ដោះស្រាយ​ដី​ធ្លី​សង្គម​កិច្ច​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ខ្វះ​ដី និង​រៀបចំ​ដី​បម្រុង​ទុក​១០%​សម្រាប់​កំណើន​ប្រជាពលរដ្ឋ។

៣-ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ និង​ក្រម​សីលធម៌ គុណភាព​ចៅក្រម ព្រម​ទាំង​មន្ត្រី​ធំៗ​ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ​មុន​ចូល​កាន់​តំណែង។

៤-សើរើ​ឡើង​វិញ​នូវ​ការ​កាត់​សេចក្ដី​ទាំង​ឡាយ​ណា​ដែល​អយុត្តិធម៌ ចំពោះ​ប្រជាពលរដ្ឋ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​វិញ និង​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់ ការ​គោរព​ច្បាប់ ពិសេស​ច្បាប់​ប្រើ​ប្រាស់​អាវុធ​ជាតិ​ផ្ទុះ។

៥-ជន​បរទេស​ទាំង​ឡាយ​ណា​ដែល​មក​រស់​នៅ​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់​ត្រូវ​បញ្ជូន​ទៅ​វិញ។

៦-ទទួល​ស្គាល់​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ថា ជា​ខ្មែរ​តាម​ផ្លូវ​ច្បាប់​ដែល​មក​រស់​នៅ​ប្រទេស​កម្ពុជា។

៧-ស្រាវជ្រាវ​រក​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ ដែល​ត្រូវ​បាន​ឯកជន​យក​ទៅ​កាន់​កាប់ ដោយ​ខុស​ច្បាប់​ប្រគល់​ជូន​រដ្ឋ​វិញ។

៨-លុប​បំបាត់​អំពើ​លួច​ប្លន់ អសន្តិសុខ​សង្គម ដើម្បី​ផ្ដល់​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ។

៩-កាត់​បន្ថយ​មន្ត្រី​មួយ​ចំនួន​ដែល​មិន​ចាំ​បាច់ ដូច​ជា​ថ្នាក់​ដឹក​នាំ ក្រសួង​នានា ទីប្រឹក្សា,​អាជ្ញាធរ,​គណៈកម្មាធិការ និង​បង្កើន​ប្រាក់​ខែ​ជូន​មន្ត្រី​រាជការ​ឱ្យ​សម​ស្រប​តាម​កំណើន​សេដ្ឋកិច្ច​ជាតិ។

១០-ពង្រឹង​គុណភាព​និង​សមត្ថភាព អព្យាក្រឹត្យ កង​កម្លាំង​ប្រដាប់​អាវុធ ព្រម​ទាំង​បង្កើន​ប្រាក់​ខែ​ជូន​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ឱ្យ​សម​ស្រប​តាម​កំណើន​សេដ្ឋកិច្ច​ជាតិ ដើម្បី​ការពារ​បូរណភាព​ទឹក​ដី បម្រើ​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ។

១១-បង្កើន​គុណភាព​អប់រំ និង​ផ្ដល់​អាហារូបករណ៍ ចំពោះ​និស្សិត​ក្រីក្រ​បំផុត។

១២-បង្កើត​សាលា​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ឱ្យ​បាន​ច្រើន និង​ទៅ​តាម​តម្រូវការ​នៃ​ទីផ្សារ ការងារ ដើម្បី​លើក​កម្ពស់​សមត្ថភាព​ពលកម្ម សំដៅ​ទទួល​បាន​ការងារ​ច្រើន និង​មាន​កម្រៃ​ខ្ពស់​ជួយ​រក​ទីផ្សារ​ការងារ​ព្រម​ទាំង​ដោះ​ស្រាយ​ប្រាក់​ខែ កម្មករ​ឱ្យ​បាន​សមរម្យ និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​នានា​ទទួល​យក​អ្នក​បច្ចេកទេស កម្មករ​កម្ពុជា​ឱ្យ​បាន​ច្រើន។

១៣-ពង្រឹង​ប្រព័ន្ធ​ធារាសាស្ត្រ និង​ប្រព័ន្ធ​ស្រោច​ស្រព ព្រម​ទាំង​ពូជ និង​បច្ចេកទេស​ទំនើប និង​ជួយ​រក​ទីផ្សារ​កសិផល​ជូន​ប្រជាពលរដ្ឋ។ លុប​បំបាត់​ឡូ​នេសាទ​ដើម្បី​ទុក​ឱកាស ឱ្យ​ប្រជាពលរដ្ឋ​បាន​ចាប់​ត្រី​ជា​លក្ខណៈ​គ្រួសារ។

១៤-ពង្រឹង​គុណភាព និង​ក្រម​សីលធម៌​គ្រូពេទ្យ និង​ផ្ដល់​សេវា​ព្យាបាល មិន​យក​លុយ ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​បំផុត កាត់​បន្ថយ​អត្រា​មរណភាព​មាតា និង​កុមារ ព្រម​ទាំង​ជំរុញ​ឱ្យ​ពេទ្យ​ឯកជន​ជួយ​ព្យាបាល​ប្រជាពលរដ្ឋ​ក្រីក្រ​រង​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រដ្ឋ​ទទួល​បន្ទុក​ថ្លៃ​សេវា​ព្យាបាល។

១៥-មិន​យក​ថ្លៃ​សេវា​នានា និង​លើ​លិខិត​បញ្ជាក់​ផ្សេងៗ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង ឃុំ-សង្កាត់។

១៦-ផ្ដល់​អាទិភាព​លើ​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ស្ពាន ទឹក ភ្លើង ធនធាន​មនុស្ស ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ។

១៧-លុប​បំបាត់​ការ​ជួញ​ដូរ​ស្ត្រី កុមារ និង​គ្រឿង​ញៀន​គ្រប់​ប្រភេទ និង​លើក​កម្ពស់​ស្ត្រី ឱ្យ​ចូល​រួម​ក្នុង​វិស័យ​នយោបាយ និង​ចូល​រួម​ជា​ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់។

១៨-ដើរ​តាម​មាគ៌ា សីហនុ​និយម គឺ​ការ​បង្រួប​បង្រួម​ផ្សះផ្សា​ជាតិ ដើម្បី​កម្ពុជា ឯករាជ្យ អព្យាក្រឹត្យ សន្តិ សហប្រតិបត្តិ​ការ ស្ថិរភាព​នយោបាយ​សន្តិសុខ​សង្គម និង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ។

គោល​នយោបាយ​លើក​ស្ទួយ​ស្ថានភាព​ស្ត្រី សូម​ស្ដាប់​សេចក្តី​រាយការណ៍​របស់​អ្នក​ស្រី ម៉ៅ សុធានី៖