គណបក្សហ៊្វុនស៊ិនប៉ិច ជាគណបក្សនយោបាយដែលប្រសូតចេញពីចលនាតស៊ូរំដោះជាតិ គឺរណសិរ្សរួបរួមជាតិដើម្បីកម្ពុជា ឯករាជ្យ អព្យាក្រឹត សន្តិ និងសហប្រតិបត្តិ ដែលបង្កើតឡើងដោយព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ និងមានគោលការណ៍ដឹកនាំប្រទេសតាមតាមមាគ៌ានយោបាយ សីហនុនិយម។
ដោយមានការរួមរួមគ្នា និងមានការឯកភាពនៃអ្នករាជានិយម អ្នកសីហនុនិយមឡើង ក្នុងការពង្រឹងគណបក្សសម្រាប់ការបោះឆ្នោតសកលនៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ ខាងមុខនេះ គណបក្សហ៊្វុនស៊ិនប៉ិច បានដាក់ជូននូវគោលនយោបាយសំខាន់ៗចំនួន ១៨ចំណុច។
សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកស្រី ម៉ៅ សុធានី អំពីប្រវត្តិសង្ខេបរបស់គណបក្ស៖
ខាងក្រោមជាព័ត៌មានបន្ថែមអំពីគោលនយោបាយរបស់គណបក្ស៖
ចុចត្រង់នេះសម្រាប់ទូរស័ព្ទ ឬ ចុចត្រង់នេះដើម្បីអានព័ត៌មានគណបក្សបន្ថែម