Video by Leng Maly
អ្នកស្រី ឱម ចន្ថា អាយុ៦៩ឆ្នាំ (នៅក្នុវវីដេអូទី១) ដែលបានចូលរួមស្ដាប់ក្នុងសវនាការជំនុំជម្រះទោស ឌុច នេះ នាថ្ងៃទី៣០ មីនា បានផ្ដល់បទសម្ភាសន៍ដល់ក្រុមអ្នកកាសែតនៅខាងក្រៅសាលសវនាការនៃសាលាក្ដីខ្មែរក្រហមដោយបានប្រាប់ពីអារម្មណ៍របស់អ្នកស្រីជុំវិញព្រឹត្តិការណ៍នេះ។
Video by Uon Chhin
កញ្ញា សេង ធារី (នៅក្នុងវីដេអូទី២) ជានាយិកានៃមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម។ ក្នុងជំនាន់ខ្មែរក្រហម ឪពុកដែលជាអតីតនាយទាហាននៃរបបលន់នល់បានបាត់ខ្លួនរហូតក្រោយពីត្រូវខ្មែរក្រហមហៅយកទៅ ឯម្ដាយរបស់កញ្ញាត្រូវបានខ្មែរក្រហមសម្លាប់នៅគុកបឹងរៃក្នុងខេត្តស្វាយរៀង។
Video by Uon Chhin
អ្នកស្រី ឌី រដ្ឋា (នៅក្នុវវីដេអូទី៣) អាយុ៦២ឆ្នាំ ជាប្រធានសមាគមឥន្ទ្រទេវី។ អ្នកស្រីបានសម្ដែងចំណាប់អារម្មណ៍អំពីសវនាការកាត់ទោស ឌុច នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៅខាងក្រៅសាលសវនាការនៃសាលាក្ដីខ្មែរក្រហម។
Video by Leng Maly
អួន ចរិយា (នៅក្នុងវីដេអូទី៤) អាយុ២៦ឆ្នាំ ជាគ្រូបង្រៀនមកពីខេត្តសៀមរាប៕
