ក្បួនដង្ហែចាប់ផ្ដើមចេញពីខ្លោងទ្វារជ័យនៃព្រះបរមរាជវាំង តាមផ្លូវសុធារស ទៅជើង រហូតដល់ផ្លូវព្រះធម្មលិខិតអ៊ុក ជាប់ព្រះបរមរាជវាំង កាច់មកឆ្វេងត្រង់មកខាងលិច រហូតដល់មហាវិថីព្រះនរោត្តម រួចបត់ឆ្វេងសំដៅមកវិមានឯករាជ្យ រួចបត់ទៅខាងកើតតាមមហាវិថីព្រះសីហនុ ហើយបន្តបត់មកឆ្វេងតាមផ្លូវសុធារស រហូតដល់ព្រះបរមរាជវាំងវិញ ទើបដង្ហែព្រះអដ្ឋិចូលទៅព្រះវិហារព្រះកែវមរកត ដើម្បីប្រារព្ធពិធី។
ព្រះបរមអដ្ឋិព្រះបរមរតនកោដ្ឋបានដង្ហែទៅតម្កល់ក្នុង ព្រះវិហារព្រះកែវមរកតនៅម៉ោងជាង៩ព្រឹកថ្ងៃទី១១ ខែកក្កដា បន្ទាប់ពីបានដង្ហែចេញពីព្រះបរមរាជវាំងតាំងពីព្រឹកព្រលឹម។
ព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី ព្រះវររាជមាតា មុនីនាថ សីហនុ មន្ត្រីសង្ឃជាន់ខ្ពស់ ថ្នាក់ដឹកនាំរដ្ឋាភិបាល រដ្ឋសភា រាជវង្សានុវង្ស និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបបានចូលរួមព្រះរាជពិធីតាម សាសនានៅក្នុងព្រះវិហារព្រះកែវមរកត៕
