សកម្មភាព​កុមារ​គ្មាន​ទី​ពឹង​ក្នុងមណ្ឌល​មិត្ត​សំឡាញ់

ថ្ងៃ​ទី​១ មិថុនា ជា​ទិវា​កុមារ​អន្តរជាតិ និង​ទិវា​កុមារ​កម្ពុជា។ អង្គការ​នានា​ដែល​ធ្វើ​ការ​ខាង​កុមារ គ្រោង​ប្រារព្ធ​ពិធី​នានា ដើម្បី​អបអរ​ទិវា​នេះ នៅ​ថ្ងៃ​ទី​១ មិថុនា ឆ្នាំ​២០១៤ នេះ។

ដោយឡែក មណ្ឌល​មិត្ត​សំឡាញ់ ដែល​ជា​អង្គការ​មួយ​ចំណោម​អង្គការ​ដ៏​ទៃ​ទៀត​ដែល​ធ្វើការ​ជា​​មួយ​កុមារ​ដែរ​នោះ បាន​ជួយ​កុមារ និង​យុវជន​នៅ​តាម​ចិញ្ចើម​ថ្នល់​ជាង ៩​ពាន់​នាក់ និង​កុមារ​រស់​នៅ​ក្នុង​ក្រុម​គ្រួសារ​គ្មាន​ទីពឹង​នៅ​​តាម​សហគមន៍​នានា នៅ​ភ្នំពេញ​ជាង ៦.០០០​នាក់ ដែល​​​មណ្ឌល​មិត្ត​សំឡាញ់​ ​បាន​ចំណាយ​ថវិកា​​ជាង ៣​លាន​ដុល្លារ ក្នុង​មួយឆ្នាំ​ៗ។

ខាង​លើ​នេះ​ជា​រូបភាព​សកម្មភាព​​នៃ​​គម្រោង​នានា​របស់​​មណ្ឌល​មិត្តសំឡាញ់ កំពុង​ជួយ​ឧបត្ថម្ភ​គាំទ្រ​កុមារ និង​យុវជន​គ្មាន​ទីពឹង​នៅ​មណ្ឌល​មិត្តសំឡាញ់ ​រាជធានី​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។