១៨-វិច្ឆិកា-២០១២៖ ពលរដ្ឋមានបញ្ហាដីធ្លីជួបជុំគ្នានាតំបន់បឹងកក់ នៅព្រឹកថ្ងៃទី១៨ វិច្ឆិកា ទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ការបណ្ដេញចេញ។ RFA/Vichey Anandh

១៨-វិច្ឆិកា-២០១២៖ ពលរដ្ឋនាំគ្នាដង្ហែក្បួនដើម្បីចូលរួមឲ្យមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យពិតប្រាកដនៅអាស៊ាន។ RFA/Vichey Anandh

១៨-វិច្ឆិកា-២០១២៖ ពលរដ្ឋនាំគ្នាលើកបដារូបថតប្រធានាធិបតីអាមេរិក ដែលមានសរសេរអក្សរសញ្ញាប្រកាសអាសន្ន SOS។ RFA/Vichey Anandh

១៨-វិច្ឆិកា-២០១២៖ ពលរដ្ឋនាំគ្នាលើកបដារូបថតប្រធានាធិបតីអាមេរិក ដែលមានសរសេរអក្សរសញ្ញាប្រកាសអាសន្ន SOS។ RFA/Vichey Anandh

១៨-វិច្ឆិកា-២០១២៖ ពលរដ្ឋនៅតំបន់បឹងកក់ ស្រែកទាមទារឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា និងអ្នកស្រី ទឹម សាក់មុន្នី។ RFA/Vichey Anandh

១៨-វិច្ឆិកា-២០១២៖ ពលរដ្ឋនាំគ្នាលើកបដារូបថតប្រធានាធិបតី និងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមានសរសេរអក្សរសញ្ញាប្រកាសអាសន្ន SOS។ RFA/Vichey Anandh

១៨-វិច្ឆិកា-២០១២៖ ពលរដ្ឋនាំគ្នាផ្ញើសារបង្ហោះតាមប៉េងប៉ោង ដើម្បីទាមទារសេរីភាពដល់អ្នកជាប់ពន្ធនាគារដោយសារដីធ្លី។ RFA/Uon Chhin

១៨-វិច្ឆិកា-២០១២៖ កម្លាំងសមត្ថកិច្ចដាក់ពង្រាយការពារមិនឲ្យក្រុមសហគមន៍ដង្ហែក្បួនចេញពីតំបន់បឹងកក់។ RFA/Vichey Anandh

១៨-វិច្ឆិកា-២០១២៖ ក្រុមសមត្ថកិច្ចរារាំងក្រុមសហគមន៍មិនឲ្យចេញពីតំបន់បឹងកក់។ RFA/Vichey Anandh

១៩-វិច្ឆិកា-២០១២៖ ពលរដ្ឋមានបញ្ហាដីធ្លីដើរដង្ហែក្បួនទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស។ RFA/Vichey Anandh

១៩-វិច្ឆិកា-២០១២៖ ពលរដ្ឋមានបញ្ហាដីធ្លីដើរដង្ហែក្បួនទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស។ RFA/Vichey Anandh

១៩-វិច្ឆិកា-២០១២៖ អ្នកភូមិបឹងកក់កាន់ទង់ជាតិសហរដ្ឋអាមេរិកសម្លឹងទៅវិមានសន្តិភាពសុំឲ្យលោក បារ៉ាក់ អូបាម៉ា (Barack Obama) ជួយដោះស្រាយបញ្ហាដីធ្លី និងដោះលែងសកម្មជនដីធ្លី។ RFA/Chivita

១៩-វិច្ឆិកា-២០១២៖ ពលរដ្ឋមានបញ្ហាដីធ្លី ដុតទៀតជារង្វង់អក្សរប្រកាសអាសន្ន SOS នៅលើវាលខ្សាច់ដែលក្រុមហ៊ុនបូមពន្លិចផ្ទះនៅតំបន់បឹងកក់។ RFA/Vichey Anandh

២០-វិច្ឆិកា-២០១២៖ ពលរដ្ឋមានវិបត្តិដីធ្លីបន្តលើកអក្សរប្រកាសអាសន្ន SOS បែរមុខទៅវិមានសន្តិភាព។ RFA/Ouk Savborey

២០-វិច្ឆិកា-២០១២៖ អក្សរប្រកាសអាសន្ន SOS ត្រូវបានគេសរសេរលើវាលខ្សាច់នៅតំបន់បឹងកក់។ RFA/Ouk Savborey

២០-វិច្ឆិកា-២០១២៖ ពលរដ្ឋមានវិបត្តិដីធ្លី លើកទង់ជាតិសហរដ្ឋអាមេរិក អំពាវនាវឲ្យមេដឹកនាំអាមេរិកជួយ។ RFA/Ouk Savborey

២០-វិច្ឆិកា-២០១២៖ ពលរដ្ឋលើកបដាដែលមានសរសេរអក្សរបញ្ឈប់អំពើហិង្សា និងដោះលែងសកម្មជនដីធ្លី អ្នកស្រី យ៉ោម បុប្ផា។ RFA/Ouk Savborey

១៩-វិច្ឆិកា-២០១២៖ អាវយឺតដែលមានសរសេរអក្សរដោះលែងអ្នកស្រី ទឹម សាក់មុន្នី ត្រូវបានគេពាក់មកតវ៉ា។ RFA/Chivita

១៩-វិច្ឆិកា-២០១២៖ ពលរដ្ឋនៅសហគមន៍ភូមិថ្មគោល លើកបដាមានរូបលោក បារ៉ាក់ អូប៉ាម៉ា (Barack Obama) ក្នុងពេលតវ៉ា។ RFA/Chivita

២០-វិច្ឆិកា-២០១២៖ ពលរដ្ឋនៅតំបន់បឹងកក់ ចងកន្សែងដែលមានសរសេរឈ្មោះលោក អូបាម៉ា មកចូលរួមតវ៉ា។ RFA/Ouk Savborey