ចំណែកឯក្រុមអ្នកភូមិបុរីកីឡា វិញ មានគ្នាប្រមាណ ៥០នាក់ ទៅតវ៉ានៅមុខក្រសួងមហាផ្ទៃ មុខព្រឹទ្ធសភា និងនៅមុខទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដើម្បីយកញត្តិទៅដាក់ជូនថ្នាក់ដឹកនាំនៃស្ថាប័នទាំងនោះ ជួយអន្តរាគមន៍ទៅក្រុមហ៊ុនផានអ៊ីម៉ិច ដើម្បីសាងសង់អគារបន្ថែមទៀតឲ្យគ្រប់ ១០អគារ ដែលបានសន្យាជាមួយរដ្ឋាភិបាលនោះ៕

១. ក្រុមអ្នកភូមិបឹងកក់ កាន់បដាតវ៉ានៅមុខសាលារាជធានីភ្នំពេញ។ ដោយ មុំ សុផុន

២. កុមារីម្នាក់កាន់បដាសរសេរថា ដោះលែង យ៉ោម បុប្ផា នៅពេលដែលម្ដាយរបស់ពួកគេតវ៉ានៅសាលារាជធានីភ្នំពេញ។ ដោយ មុំ សុផុន

៣. ក្រុមអ្នកភូមិបឹងកក់ ព្យាយាមចូលទៅជួបមន្ត្រីសាលារាជធានីភ្នំពេញ។ ដោយ មុំ សុផុន

៤. ស្ត្រីម្នាក់បានលើកបដាបង្ហាញពីឯកសារនានាបញ្ជាក់ថា គាត់បានរស់នៅតំបន់បឹងកក់ ដោយស្របច្បាប់។ ដោយ មុំ សុផុន

៥. មន្ត្រីសាលារាជធានីភ្នំពេញ ចរចាជាមួយក្រុមតំណាងអ្នកភូមិដែលចង់ចូលទៅជួបមន្ត្រីទាំងនោះ ដើម្បីរកដំណោះស្រាយដល់អ្នកភូមិបឹងកក់។ ដោយ មុំ សុផុន

៦. ក្រុមអ្នកភូមិបឹងកក់ កាន់បដាតវ៉ានៅមុខសាលារាជធានីភ្នំពេញ។ ដោយ មុំ សុផុន

៧. ក្រុមស្ត្រីតំបន់បឹងកក់ ស្រែកហៅមន្ត្រីសាលាក្រុង ដើម្បីដោះស្រាយឲ្យពួកគាត់តាមអនុក្រឹត្យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ដោយ មុំ សុផុន

៨. ក្រុមអ្នកភូមិបុរីកីឡា តវ៉ានៅមុខក្រសួងមហាផ្ទៃ ដើម្បីឲ្យថ្នាក់ដឹកនាំក្រសួងដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់។ ដោយ ទេព សុរាវី

៩. អ្នកភូមិបុរីកីឡា តវ៉ានៅមុខក្រសួងមហាផ្ទៃ។ ដោយ ទេព សុរាវី

១០. រថយន្តរបស់ស្នងការក្រុងភ្នំពេញ សម្រាប់ចាប់អ្នកតវ៉ា ចតនៅមុខសាលារាជធានីភ្នំពេញ។ ដោយ មុំ សុផុន
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
