អ្នក​ភូមិ​បុរី​កីឡា​រត់​ចេញ​ពី​មណ្ឌល​ព្រៃ​ស្ពឺ

អ្នក​ភូមិ​បុរី​កីឡា​ប្រមាណ ១៨​នាក់ ក្នុង​នោះ​មាន​កុមារ ២​នាក់ បាន​សម្រេច​ចិត្ត​លោត​ផ្លោះ​របង​ចេញ​ពី​មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ នៅ​វេលា​ម៉ោង​ប្រមាណ ១១​ថ្ងៃ​ត្រង់ ថ្ងៃ​ពុធ ទី​១៨ ខែ​មករា បន្ទាប់​ពី​ពួក​គាត់​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ ឃុំ​ខ្លួន​អស់​រយៈពេល​ប្រមាណ​មួយ​សប្ដាហ៍​កន្លង​មក។