សកម្មភាព​កុមារ​នៅ​ជនបទ

កុមារ​នៅ​តាម​តំបន់​ជនបទ​ដាច់ស្រយាល ពិសេស​កូន​ជន​ជាតិ​ដើម​ភាគ​តិច ប្រឈម​នឹង​បញ្ហា​លំបាក​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។ កុមារ​ទាំង​នោះ ខ្លះ​មិន​បាន​ទៅ​សាលារៀន​​ទៀង​ទាត់​ដូច​កុមារ​រស់​នៅ​ទីប្រជុំជន​ទេ ពីព្រោះ​ពួកគេ​ត្រូវ​ជួយ​កិច្ចការ​ផ្ទះ ឬ​មើល​ប្អូន​តូចៗ នៅ​ពេល​ឪពុក​ម្ដាយ​របស់​ពួក​គាត់​ទៅ​ចម្ការ។

រូប​សកម្មភាព​កុមារ​មួយ​ចំនួន​​នៅ​តាម​ជនបទ៖

១-កុមារ​ជិះកង់​ចេញ​កង់​ចេញ​ពី​សាលារៀន នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។ រូបថត​ថ្ងៃ​១២ មីនា ឆ្នាំ​២០១៣

២-សិស្ស​ចេញ​ពី​សាលារៀន នៅ​សាលា​បឋមសិក្សា​មួយ នា​ស្រុក​លំផាត់ ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​២៤ មេសា ឆ្នាំ​២០១៣

៣-កូន​ជនជាតិ​ដើម​ភាគ​តិច​ទំពួន នា​ស្រុក​លំផាត់ ខេត្ត​រតនគិរី អាន​សៀវភៅ​អក្សរសាស្ត្រ​ខ្មែរ។ រូបថត​ថ្ងៃ​២៤ មេសា ឆ្នាំ​២០១៣

៤-កូន​ជនជាតិ​ដើម​ភាគ​តិច​ទំពួន នា​ស្រុក​លំផាត់ ខេត្ត​រតនគិរី អាន​សៀវភៅ​អក្សរសាស្ត្រ​ខ្មែរ។ រូបថត​ថ្ងៃ​២៤ មេសា ឆ្នាំ​២០១៣

៥-ក្មេងៗ​នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដឹក​គោ​យក​ទៅ​លាង​ទឹក។ រូបថត​ថ្ងៃ​១២ មីនា ឆ្នាំ​២០១៣

៦-ក្មេងៗ​ដង​ទឹក​ដាក់​ក្នុង​ដប​ទុក​សម្រាប់​បរិភោគ នា​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។ រូបថត​ថ្ងៃ​១២ មីនា ឆ្នាំ​២០១៣

៧-កុមារ​ក្នុង​គ្រួសារ​មួយ នា​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ លេង​ត្រែះ។ រូបថត​ថ្ងៃ​១២ មីនា ឆ្នាំ​២០១៣

៨-កូន​ជនជាតិ​ដើម​ភាគ​តិច​ទំពួន ជួយ​ឪពុក​ម្ដាយ​ដាំ​សណ្ដែក​សៀង នៅ​ស្រុក​លំផាត់ ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​២៤ មេសា ឆ្នាំ​២០១៣

៩-កុមារ​ជនជាតិ​ដើម​ភាគ​តិច​ទំពួន នាំ​ប្អូន​លេង​នៅ​ផ្ទះ ខណៈ​ឪពុក​ម្ដាយ​ទៅ​ធ្វើ​ចម្ការ។ រូបថត​ថ្ងៃ​២៤ មេសា ឆ្នាំ​២០១៣

១០-កុមារ​ជនជាតិ​ដើម​ភាគ​តិច​ទំពួន ចេញ​ដំណើរ​ទៅ​ចម្ការ។ រូបថត​ថ្ងៃ​២៤ មេសា ឆ្នាំ​២០១៣

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។