កុមារ​បឹងកក់​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ

ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​២០១៣ ជា​ខួប​លើក​ទី៦៤ នៃ​ទិវា​កុមារ​អន្តរជាតិ។ នៅ​ថ្ងៃ​នេះ កុមារ​មក​ពី​តំបន់​ដែល​មាន​ជម្លោះ​ដីធ្លី បាន​ជួប​ប្រជុំ​គ្នា​ក្នុង​តំបន់​បឹងកក់ បន្ទាប់​មក​បាន​ដង្ហែ​ក្បួន​ទៅ​តាម​មហា​វិថី​នានា ក្នុង​រាជធានី​ភ្នំពេញ។

ពួក​គេ​បាន​ហែ​ក្បួន​កាត់​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ស្ថានទូត​សហរដ្ឋ​អាមេរិក ព្រះបរមរាជវាំង និង​សាលា​ឧទ្ធរណ៍។ ពួក​គេ​អំពាវនាវ​ដល់​រដ្ឋាភិបាល អោយ​យក​ចិត្ត​ទុក​ដាក់​ការពារ​សិទ្ធិ​កុមារ​ក្នុង​គ្រួសារ​រងគ្រោះ​ដោយ​ការ​បណ្ដេញ​ចេញ និង​បញ្ឈប់​ការ​ប្រើ​ហិង្សា ឬ​ចាប់​ម្ដាយ​ពួក​គេ​ដែល​ជា​សកម្មជន​ដីធ្លី​ដាក់​ពន្ធនាគារ។ រូបថត​ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​២០១៣ ដោយ សុ ជីវី

១-កុមារា លួស លីហួរ កូន​ប្រុស​លោកស្រី យ៉ោម បុប្ផា លើក​សារ​សុំ​ឲ្យ​ដោះលែង​ម្ដាយ។

២-ក្រុម​កុមារ​មក​ពី​សហគមន៍​ទាំង​៨ នៅ​រាជធានី​ភ្នំពេញ ជួបជុំ​គ្នា​នៅ​បឹងកក់។

៣-កុមារ​៤​នាក់​កំពុង​ថ្លែង​ពី​ផល​ប៉ះពាល់​នៃ​ការ​បណ្ដេញ​ចេញ​លើ​កុមារ។

៤-ក្រុម​កុមារ​មក​ពី​សហគមន៍​ទាំង​៨ នៅ​រាជធានី​ភ្នំពេញ ជួបជុំ​គ្នា​នៅ​បឹងកក់។

៥-ក្រុម​កុមារ​កំពុង​បរិភោគ​អាហារ​ពេល​ព្រឹក។

៦-ក្រុម​កុមារ​កំពុង​បរិភោគ​អាហារ​ពេល​ព្រឹក។

៧-ក្រុម​កុមារ​ហែ​ក្បួន​លើក​បដា​ឲ្យ​ដោះលែង​លោកស្រី យ៉ោម បុប្ផា។

៨-ក្រុម​កុមារ​ហែ​ក្បួន។

៩-ក្រុម​កុមារ​កំពុង​សុំ​ឲ្យ​ដោះលែង​លោកស្រី យ៉ោម បុប្ផា។

១០-កុមារ​បី​នាក់​អង្គុយ​កាន់​រូប​លោកស្រី យ៉ោម បុប្ផា និង​កូន​ប្រុស។

១១-លោកស្រី ទេព វន្នី សុំ​ឲ្យ​ដោះលែង​លោកស្រី យ៉ោម បុប្ផា។

១២-អ្នក​បឹងកក់ កាន់​បដា​សុំ​ឲ្យ​ដោះលែង​លោកស្រី យ៉ោម បុប្ផា។

១៣-ក្រុម​កុមារ​ហែ​ក្បួន​កាត់​ស្ថានទូត​សហរដ្ឋ​អាមេរិក។

១៤-ក្រុម​កុមារ​ហែ​ក្បួន​កាត់​ស្ថានទូត​សហរដ្ឋ​អាមេរិក។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។