បក្ស​សង្គ្រោះ​ជាតិ​ជួប​អ្នក​គាំទ្រ​ជាង​១​ម៉ឺន​នាក់

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ល្ងាច​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៣ ជួប​សំណេះសំណាល​ជាមួយ​អ្នក​គាំទ្រ​ប្រមាណ​ជាង ១​ម៉ឺន​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ។

លោក សម រង្ស៊ី បាន​ថ្លែង​អំណរគុណ​ចំពោះ​អ្នក​គាំទ្រ​ដែល​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។ រូបថត​ដោយ មុំ សុផុន

១-ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ១​ម៉ឺន​នាក់​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ល្ងាច​ថ្ងៃ​ទី ៦ ខែ​សីហា ឆ្នាំ​២០១៣។

២-អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ដៃ​ជា​សញ្ញា​លេខ ៧ ស្រលាញ់​បក្ស​សង្គ្រោះ​ជាតិ។

៣-លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពេល​ជួប​ជា​មួយ​អ្នក​គាំទ្រ​នៅ​ទីលាន​ប្រជាធិបតេយ្យ។

៤-អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ដៃ​ជា​សញ្ញា​លេខ​៧។

៥-អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​សម្រុក​ទៅ​ស្វាគមន៍​លោក សម រង្ស៊ី។

៦-លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពេល​ចុះ​ជួប​ជា​មួយ​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ។

៧-អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​សម្រុក​ទៅ​ស្វាគមន៍​លោក កឹម សុខា។

៨-អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ដៃ​ស្វាគមន៍​ថ្នាក់​ដឹក​នាំ​គណបក្ស។

៩-លោក សម រង្ស៊ី និង​លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ទីលាន​ប្រជាធិបតេយ្យ។

១០-អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ថតរូប​នៅ​ពេល​ជួប​ជុំ​គ្នា។

១១-អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​នៅ​ស្ដាប់​ការ​ថ្លែង​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា។

១២-អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ដៃ​ស្វាគមន៍​ថ្នាក់​ដឹក​នាំ​គណបក្ស។

១៣-លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ល្ងាច​ថ្ងៃ​ទី​៦ ខែ​សីហា ទៅ​ទីលាន​ប្រជាធិបតេយ្យ។

១៤-ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ១​ម៉ឺន​នាក់ ស្ដាប់​ការ​ថ្លែង​របស់​លោក​សម រង្ស៊ី និង​លោក កឹម សុខា។

១៥-អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ដៃ​ជា​សញ្ញា​លេខ ៧ ស្រលាញ់​បក្ស​សង្គ្រោះ​ជាតិ។