បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្ម​លើក​ទី​២

គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បាតុកម្ម​លើក​ទី​២ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ឧសភា នេះ នា​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ ដែល​មាន​សមាជិក​ជាង ៥​ពាន់​នាក់​ចូល​រួម។

ការ​ធ្វើ​បាតុកម្ម​នេះ​ឡើង គឺ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​ទាមទារ​ឲ្យ គ.ជ.ប អនុវត្ត​តាម​អនុសាសន៍​សង្គម​ស៊ីវិល និង​តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi)។

១-សមាជិក​បក្ស​សង្គ្រោះ​ជាតិ ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ។

២-សមាជិក​បក្ស​សង្គ្រោះ​ជាតិ ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ។

៣-សមាជិក​បក្ស​សង្គ្រោះ​ជាតិ លើក​ដៃ​ស្រែក​ឲ្យ​ប្ដូរ​សមាសភាព គ.ជ.ប។

៤-មន្ត្រី​កិច្ចការ​សាធារណៈ​នៃ​បក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ នៅ​ក្នុង​ហ្វូង​បាតុកម្ម។

៥-ក្រុម​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​ក្រុម​បាតុករ​ហែ​ក្បួន​ចេញ​ពី​លាន​ប្រជាធិបតេយ្យ។

៦-ក្បួន​របស់​បាតុករ​ដង្ហែ​តាម​ផ្លូវ​ប៉ាស្ទ័រ។

៧-លោក កឹម សុខា និង​កូន​ស្រី លើក​ដៃ​ស្វាគមន៍​ពលរដ្ឋ​នៅ​តាម​ផ្លូវ។

៨-ពលរដ្ឋ​លើក​ដៃ​ស្វាគមន៍​លោក កឹម សុខា។

៩-កម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​គេ​ដាក់​ពង្រាយ​ការពារ​នៅ​ក្បែរ​ស្ថានទូត​សហភាព​អឺរ៉ុប។

១០-សមាជិក​បក្ស​សង្គ្រោះ​ជាតិ​នៅ​មុខ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ RFA/Leng Maly

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។