ប្រជាពលរដ្ឋត្អូញត្អែរថា ចាប់តាំងពីត្រូវទឹកលិចមក ពួកគាត់មិនអាចប្រកបមុខរបរប្រចាំថ្ងៃបានទៀតឡើយ ជាពិសេសប្រជាពលរដ្ឋនៅភូមិវាល ឃុំគោកចក ស្រុកសៀមរាប ខេត្តសៀមរាប ពួកគាត់ត្រូវប្រឈមមុខនឹងបញ្ហាផ្សេងៗ ដូចជាកើតជំងឺកម រមាស់ និងទឹកស៊ីជើងជាដើម។
រូបថតថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣៖

១-ក្មេងៗអង្គុយលេងទឹកដែលហូរនៅក្បែរថ្នល់ ចំណុចផ្លូវពីអង្គរវត្ត ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប។

២-ប្រជាពលរដ្ឋធ្វើដំណើរកាត់ទឹកដែលហូរកាត់ផ្លូវ។

៣-ផ្ទះរបស់ប្រជាពលរដ្ឋត្រូវទឹកជន់លិច ក្រោយភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមក។

៤-កុមារម្នាក់អង្គុយលើកាំជណ្ដើរផ្ទះដែលត្រូវទឹកជន់លិច។

៥-កុមារាផ្ដេកកង់និងម៉ូតូនៅលើកំណាត់ផ្លូវដែលត្រូវទឹកជន់លិច។

៦-ប្រជាពលរដ្ឋកំពុងអង្គុយលើទំនូលនៃគំនរដុំឥដ្ឋ ដោយសារផ្ទះត្រូវទឹកជន់លិច។

៧-ក្មេងលោតទឹកដែលហូរផ្ដាច់កាត់ផ្លូវ ខណៈប្រជាពលរដ្ឋដទៃទៀតធ្វើដំណើរឆ្លងកាត់ផ្លូវដែលត្រូវទឹកជន់លិច។

៨-លោក វណ្ណា រើសកំប៉ុងស្រាបៀអង្គរ និងភេសជ្ជៈលាងទឹកដើម្បីជម្រះភក់ ក្រោយពីត្រូវទឹកជន់លិចប៉ុន្មានថ្ងៃកន្លងទៅ។

៩-ក្មេងៗងូតទឹកជំនន់ដែលហូរកាត់ផ្ដាច់ផ្លូវនៅបែកខាងលិចអង្គរវត្ត។

១០-កុមារាទ្រាលលេងនៅលើផ្លូវដែលត្រូវទឹកជន់លិច។

១១-ការុងដីខ្សាច់ត្រូវគេដាក់គរតម្រៀបគ្នាដើម្បីដាក់ទប់ទឹកជំនន់នៅក្នុងក្រុងសៀមរាប។

១២-ផ្ទះនិងតូបលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប ត្រូវទឹកជន់លិច។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
