កម្រង​រូបថត​ទាក់ទង​ការ​សោយ​ទិវង្គត

ព្រះករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​មហា​វីរក្សត្រ​ខ្មែរ ទ្រង់​បាន​សោយ​​ទិវង្គត នៅ​វេលា​ម៉ោង ១:២០​នាទី រំលង​អធ្រាត្រ ចូល​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ (ម៉ោង​នៅ​ភ្នំពេញ) នា​ប្រទេស​ចិន ដោយ​ព្រះ​ជរាពាធ។ ខាង​ក្រោម​គឺ​ជា​រូបភាព​ទាក់​ទង​នឹង​ការ​សោយ​ទិវង្គត​របស់​ព្រះ​អង្គ៖

១៥-តុលា-២០១២៖ ព្រះ​មហាក្សត្រ​យាង​ទៅ​ដង្ហែ​ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ​នៅ​ប្រទេស​ចិន។ សុខ សេរី

១៥-តុលា-២០១២៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) មុន​ពេល​ចេញ​ដំណើរ​ទៅ​ដង្ហែ​ព្រះ​បរម​សព។ សុខ សេរី

១៥-តុលា-២០១២៖ សម្ដេច​សង្ឃ​ទាំង ៣​ព្រះ​អង្គ និមន្ត​ទៅ​ដង្ហែ​ព្រះ​បរម​សព។ សុខ សេរី

១៥-តុលា-២០១២៖ ព្រះ​មហាក្សត្រ​សំពះ​លា​មុន​ពេល​យាង​ចេញ​ដំណើរ​ទៅ​ប្រទេស​ចិន។ សុខ សេរី

១៥-តុលា-២០១២៖ ព្រះ​បរម​កោដ្ឋ​របស់​ព្រះ​មហា​វីរក្សត្រ ត្រូវ​គេ​ដឹក​ជញ្ជូន​តាម​ជើង​យន្តហោះ​ពិសេស​ទៅ​ប្រទេស​ចិន។ រូប​ផ្ដល់​ឲ្យ

១៥-តុលា-២០១២៖ ពលរដ្ឋ​ខ្មែរ​មក​ពី​ខេត្ត​នានា និង​នៅ​រាជធានី​ភ្នំពេញ ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ នៅ​មុខ​ព្រះ​បរម​រាជវាំង។ វណ្ណ វិចារ

១៥-តុលា-២០១២៖ ពលរដ្ឋ​ខ្មែរ​មក​ពី​ខេត្ត​នានា និង​នៅ​រាជធានី​ភ្នំពេញ ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ នៅ​មុខ​ព្រះ​បរម​រាជវាំង។ វណ្ណ វិចារ

១៦-តុលា-២០១២៖ ទង់ជាតិ​ត្រូវ​បាន​គេ​បង្ហូត​ចុះ​ដើម្បី​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ។ ទីន ហ្សាការីយ៉ា

១៦-តុលា-២០១២៖ ពលរដ្ឋ​រាជធានី​ភ្នំពេញ ភ្នំពេញ ផ្ដល់​សម្ភាសន៍​នៅ​ពេល​ពួក​គេ​យក​ផ្កា​មក​ដាក់​ថ្វាយ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ។ អួន ឈិន

១៦-តុលា-២០១២៖ ក្រុម​យុវជន "យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា" ហែ​កម្រង​ផ្កា​មក​ដាក់​ថ្វាយ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ នៅ​មុខ​ព្រះ​បរម​រាជវាំង។ មុំ សុផុន

១៦-តុលា-២០១២៖ ក្រុម​យុវជន "យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា" ឈរ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ នៅ​មុខ​ព្រះ​បរម​រាជវាំង។ មុំ សុផុន

១៦-តុលា-២០១២៖ ពលរដ្ឋ​ខ្មែរ​ក្រាប​ថ្វាយ​បង្គំ​គោរព​ព្រះ​វិញ្ញាណ​នៅ​មុខ​ព្រះ​បរម​រាជវាំង។ មុំ សុផុន

១៦-តុលា-២០១២៖ ពលរដ្ឋ​បួង​សួង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ នៅ​មុខ​ព្រះ​បរម​រាជវាំង។

១៦-តុលា-២០១២៖ ពលរដ្ឋ​បួង​សួង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ នៅ​មុខ​ព្រះ​បរម​រាជវាំង។

១៦-តុលា-២០១២៖ ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​មហា​វីរក្សត្រ ត្រូវ​គេ​លើក​ដាក់​តាំង​នៅ​ខាង​មុខ​ព្រះ​បរម​រាជវាំង។

១៧-តុលា-២០១២៖ ផ្កា​ឈូក​ដែល​ប្រជាពលរដ្ឋ​យក​មក​ថ្វាយ​ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ។ សុ ជីវី

១៧-តុលា-២០១២៖ ក្បួន​ដង្ហែ​របស់​ព្រះ​សង្ឃ មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​ជាង ៣​ពាន់​នាក់​នៅ​តាម​ដង​ផ្លូវ​នៃ​ទីក្រុង​សៀមរាប ដើម្បី​ចូល​រួម​​មរណទុក្ខ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ។ ហង្ស សាវយុត

១៧-តុលា-២០១២៖ ព្រះសង្ឃ មន្ត្រី​រាជការ និង​ប្រជារាស្ត្រ នាំ​គ្នា​ចូល​ទៅ​មុខ​ព្រះរាជ​ដំណាក់​ដែល​ព្រះ​មហា​វីរក្សត្រ​ធ្លាប់​គង់ នៅ​សៀមរាប ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ និង​បង្សុកូល។ ហង្ស សាវយុត

១៧-តុលា-២០១២៖ ពលរដ្ឋ​នៅ​ក្រុង​សៀមរាប នាំ​គ្នា​បួង​សួង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ។ ហង្ស សាវយុត

១៧-តុលា-២០១២៖ ព្រះសង្ឃ​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​នៃ​ការ​ចូល​រួម​រំលែក​ទុក្ខ​របស់​ព្រះរាជ​ដំណាក់​ក្រុង​សៀមរាប។ ហង្ស សាវយុត

១៧-តុលា-២០១២៖ ព្រះ​សង្ឃ​នៅ​វត្ត​ព្រែកស្ពឺ ក្នុង​ក្រុង​ពោធិ៍សាត់ ដង្ហែ​រូប​ថត​ជា​និម្មិត​រូប​នៃ​ការ​ដង្ហែ​ព្រះ​បរម​សព។ មណ្ឌល កែវ

១៧-តុលា-២០១២៖ ប្រជាពលរដ្ឋ​នៅ​ពោធិ៍សាត់ ដង្ហែ​រូប​ថត​ជា​និម្មិត​រូប​នៃ​ការ​ដង្ហែ​ព្រះ​បរម​សព។ មណ្ឌល កែវ

១៧-តុលា-២០១២៖ ប្រជាពលរដ្ឋ​នៅ​ពោធិ៍សាត់ ដង្ហែ​រូប​ថត​ជា​និម្មិត​រូប​នៃ​ការ​ដង្ហែ​ព្រះ​បរម​សព។ មណ្ឌល កែវ

១៧-តុលា-២០១២៖ ការ​រៀបចំ​នៅ​ក្នុង​វត្ត​ព្រែកស្ពឺ ក្នុង​ក្រុង​ពោធិ៍សាត់ ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ។ មណ្ឌល កែវ

១៨-តុលា-២០១២៖ សិស្ស​សាលា​ពិការ គ ថ្លង់ កំពុង​នាំ​គ្នា​តុបតែង​ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​មហា​វីរក្សត្រ ខេត្ត​បាត់ដំបង។ សួន សុផលមុន្នី

១៨-តុលា-២០១២៖ ប្រជាពលរដ្ឋ​កំពុង​ដុត​ធូប​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ នៅ​មុខ​សាលា​ខេត្ត​បាត់ដំបង។ សួន សុផលមុន្នី

១៨-តុលា-២០១២៖ ស្ត្រី​កំពុង​ដុត​ភ្លើង​ទៀន​នៅ​ខាង​មុខ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​មហា​វីរក្សត្រ នៅ​មុខ​វិទ្យាល័យ សម្ដេច​ឪ ខេត្ត​បាត់ដំបង។ សួន សុផលមុន្នី

១៨-តុលា-២០១២៖ សិស្ស​វិទ្យាល័យ​សម្ដេច​ឪ​សម្ដេច​ម៉ែ នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី អុជ​ធូប​នៅ​មុខ​ព្រះ​ឆាយាល័ក្ខណ៍​អតីត​ព្រះ​មហាក្សត្រ ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ។ រដ្ឋា វីសាល

១៨-តុលា-២០១២៖ សិស្ស​វិទ្យាល័យ​សម្ដេច​ឪ​សម្ដេច​ម៉ែ នា​ខេត្ត​រតនគិរី នាំ​គ្នា​ចុះ​ចែក​បូ​ពណ៌​ខ្មៅ​កាន់​មរណទុក្ខ​ព្រះ​បរម​សព​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ នៅ​ផ្សារ​បានលុង។ រដ្ឋា វីសាល

២១-តុលា-២០១២៖ ប្រជាពលរដ្ឋ ព្រះ​សង្ឃ ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះ​មហាក្សត្រ។ វណ្ណ វិចារ

២១-តុលា-២០១២៖ ប្រជាពលរដ្ឋ​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះ​មហាក្សត្រ។ វណ្ណ វិចារ

២១-តុលា-២០១២៖ ប្រជាពលរដ្ឋ​អុជ​ធូប​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះ​មហាក្សត្រ។ វណ្ណ វិចារ