១៥-តុលា-២០១២៖ ព្រះមហាក្សត្រយាងទៅដង្ហែព្រះបរមសពព្រះមហាវីរក្សត្រនៅប្រទេសចិន។ សុខ សេរី

១៥-តុលា-២០១២៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) មុនពេលចេញដំណើរទៅដង្ហែព្រះបរមសព។ សុខ សេរី

១៥-តុលា-២០១២៖ សម្ដេចសង្ឃទាំង ៣ព្រះអង្គ និមន្តទៅដង្ហែព្រះបរមសព។ សុខ សេរី

១៥-តុលា-២០១២៖ ព្រះមហាក្សត្រសំពះលាមុនពេលយាងចេញដំណើរទៅប្រទេសចិន។ សុខ សេរី

១៥-តុលា-២០១២៖ ព្រះបរមកោដ្ឋរបស់ព្រះមហាវីរក្សត្រ ត្រូវគេដឹកជញ្ជូនតាមជើងយន្តហោះពិសេសទៅប្រទេសចិន។ រូបផ្ដល់ឲ្យ

១៥-តុលា-២០១២៖ ពលរដ្ឋខ្មែរមកពីខេត្តនានា និងនៅរាជធានីភ្នំពេញ ចូលរួមគោរពវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ នៅមុខព្រះបរមរាជវាំង។ វណ្ណ វិចារ

១៥-តុលា-២០១២៖ ពលរដ្ឋខ្មែរមកពីខេត្តនានា និងនៅរាជធានីភ្នំពេញ ចូលរួមគោរពវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ នៅមុខព្រះបរមរាជវាំង។ វណ្ណ វិចារ

១៦-តុលា-២០១២៖ ទង់ជាតិត្រូវបានគេបង្ហូតចុះដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ។ ទីន ហ្សាការីយ៉ា

១៦-តុលា-២០១២៖ ពលរដ្ឋរាជធានីភ្នំពេញ ភ្នំពេញ ផ្ដល់សម្ភាសន៍នៅពេលពួកគេយកផ្កាមកដាក់ថ្វាយដើម្បីគោរពវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ។ អួន ឈិន

១៦-តុលា-២០១២៖ ក្រុមយុវជន "យើងរួមគ្នាដើម្បីគន្ធបុប្ផា" ហែកម្រងផ្កាមកដាក់ថ្វាយគោរពព្រះវិញ្ញាណក្ខន្ធ នៅមុខព្រះបរមរាជវាំង។ មុំ សុផុន

១៦-តុលា-២០១២៖ ក្រុមយុវជន "យើងរួមគ្នាដើម្បីគន្ធបុប្ផា" ឈរគោរពព្រះវិញ្ញាណក្ខន្ធ នៅមុខព្រះបរមរាជវាំង។ មុំ សុផុន

១៦-តុលា-២០១២៖ ពលរដ្ឋខ្មែរក្រាបថ្វាយបង្គំគោរពព្រះវិញ្ញាណនៅមុខព្រះបរមរាជវាំង។ មុំ សុផុន

១៦-តុលា-២០១២៖ ពលរដ្ឋបួងសួងគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ នៅមុខព្រះបរមរាជវាំង។

១៦-តុលា-២០១២៖ ពលរដ្ឋបួងសួងគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ នៅមុខព្រះបរមរាជវាំង។

១៦-តុលា-២០១២៖ ព្រះឆាយាល័ក្ខណ៍ព្រះមហាវីរក្សត្រ ត្រូវគេលើកដាក់តាំងនៅខាងមុខព្រះបរមរាជវាំង។

១៧-តុលា-២០១២៖ ផ្កាឈូកដែលប្រជាពលរដ្ឋយកមកថ្វាយដើម្បីគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ។ សុ ជីវី

១៧-តុលា-២០១២៖ ក្បួនដង្ហែរបស់ព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋជាង ៣ពាន់នាក់នៅតាមដងផ្លូវនៃទីក្រុងសៀមរាប ដើម្បីចូលរួមមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ។ ហង្ស សាវយុត

១៧-តុលា-២០១២៖ ព្រះសង្ឃ មន្ត្រីរាជការ និងប្រជារាស្ត្រ នាំគ្នាចូលទៅមុខព្រះរាជដំណាក់ដែលព្រះមហាវីរក្សត្រធ្លាប់គង់ នៅសៀមរាប ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធ និងបង្សុកូល។ ហង្ស សាវយុត

១៧-តុលា-២០១២៖ ពលរដ្ឋនៅក្រុងសៀមរាប នាំគ្នាបួងសួងគោរពព្រះវិញ្ញាណក្ខន្ធ។ ហង្ស សាវយុត

១៧-តុលា-២០១២៖ ព្រះសង្ឃបានសរសេរនៅក្នុងសៀវភៅនៃការចូលរួមរំលែកទុក្ខរបស់ព្រះរាជដំណាក់ក្រុងសៀមរាប។ ហង្ស សាវយុត

១៧-តុលា-២០១២៖ ព្រះសង្ឃនៅវត្តព្រែកស្ពឺ ក្នុងក្រុងពោធិ៍សាត់ ដង្ហែរូបថតជានិម្មិតរូបនៃការដង្ហែព្រះបរមសព។ មណ្ឌល កែវ

១៧-តុលា-២០១២៖ ប្រជាពលរដ្ឋនៅពោធិ៍សាត់ ដង្ហែរូបថតជានិម្មិតរូបនៃការដង្ហែព្រះបរមសព។ មណ្ឌល កែវ

១៧-តុលា-២០១២៖ ប្រជាពលរដ្ឋនៅពោធិ៍សាត់ ដង្ហែរូបថតជានិម្មិតរូបនៃការដង្ហែព្រះបរមសព។ មណ្ឌល កែវ

១៧-តុលា-២០១២៖ ការរៀបចំនៅក្នុងវត្តព្រែកស្ពឺ ក្នុងក្រុងពោធិ៍សាត់ ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ។ មណ្ឌល កែវ

១៨-តុលា-២០១២៖ សិស្សសាលាពិការ គ ថ្លង់ កំពុងនាំគ្នាតុបតែងព្រះឆាយាល័ក្ខណ៍ព្រះមហាវីរក្សត្រ ខេត្តបាត់ដំបង។ សួន សុផលមុន្នី

១៨-តុលា-២០១២៖ ប្រជាពលរដ្ឋកំពុងដុតធូបគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ នៅមុខសាលាខេត្តបាត់ដំបង។ សួន សុផលមុន្នី

១៨-តុលា-២០១២៖ ស្ត្រីកំពុងដុតភ្លើងទៀននៅខាងមុខព្រះឆាយាល័ក្ខណ៍ព្រះមហាវីរក្សត្រ នៅមុខវិទ្យាល័យ សម្ដេចឪ ខេត្តបាត់ដំបង។ សួន សុផលមុន្នី

១៨-តុលា-២០១២៖ សិស្សវិទ្យាល័យសម្ដេចឪសម្ដេចម៉ែ នៅក្រុងបានលុង ខេត្តរតនគិរី អុជធូបនៅមុខព្រះឆាយាល័ក្ខណ៍អតីតព្រះមហាក្សត្រ ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធ។ រដ្ឋា វីសាល

១៨-តុលា-២០១២៖ សិស្សវិទ្យាល័យសម្ដេចឪសម្ដេចម៉ែ នាខេត្តរតនគិរី នាំគ្នាចុះចែកបូពណ៌ខ្មៅកាន់មរណទុក្ខព្រះបរមសពព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ នៅផ្សារបានលុង។ រដ្ឋា វីសាល

២១-តុលា-២០១២៖ ប្រជាពលរដ្ឋ ព្រះសង្ឃ ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ។ វណ្ណ វិចារ

២១-តុលា-២០១២៖ ប្រជាពលរដ្ឋចូលរួមគោរពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ។ វណ្ណ វិចារ

២១-តុលា-២០១២៖ ប្រជាពលរដ្ឋអុជធូបគោរពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ។ វណ្ណ វិចារ
