ខេត្តកំពតមានស្រុកចំនួន៤ គឺស្រុកឈូក ស្រុកទឹកឈូ ស្រុកដងទង់ និងស្រុកកំពង់ត្រាច ដែលគេចាត់ចូលក្នុងទីតាំងភូមិសាស្ត្រ ភូមិមួយផលិតផលមួយ ម្រេចកំពត។ ប៉ុន្តែបច្ចុប្បន្ននេះ អ្នកដាំម្រេចមានចំនួនតិចនៅឡើយ ដោយសារហេតុផលបច្ចេកទេសដាំដុះ ការផលិត និងកង្វះទឹកស្រោចស្រព ជាដើម។ យ៉ាងណាក៏ដោយ ផលិតផលម្រេចកំពុងមានប្រជាប្រិយភាពក្នុងការនាំចេញទៅក្រៅប្រទេស។ ក្នុងមួយឆ្នាំៗ ខេត្តនេះ ប្រមូលបានម្រេចចំនួន ២០តោន ដែលក្រុមហ៊ុនឯកជនទទួលទិញ ហើយបន្តនាំចេញទៅទ្វីបអឺរ៉ុប។

១-សហគមន៍លើកកម្ពស់ម្រេចកំពតសម្របសម្រួលក្នុងការនាំក្រុមហ៊ុន និងឈ្នួលមកទិញម្រេច

២-ផ្លូវចូលទៅកាន់ចម្ការម្រេច ក្នុងឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត

៣-រោងចាំចម្ការម្រេចរបស់កសិករ ក្នុងឃុំដំណាក់កន្ទួត

៤-ដំណាំម្រេចទើបដាំបានចំនួន ២ឆ្នាំ មិនទាន់ទទួលផលនៅឡើយ

៥-ដំណាំម្រេចរបស់កសិករដែលកំពុងទទួលផលក្នុងឆ្នាំ២០១២ នេះ

៦-ដំណាំម្រេចរបស់កសិករដែលកំពុងទទួលផលក្នុងឆ្នាំ២០១២ នេះ

៧-កុមារា កុមារីកំពុងបេះផ្លែម្រេចទុំក្នុងចម្ការ

៨-កូនកសិករកំពុងបេះផ្លែម្រេចទុំក្នុងចម្ការ

៩-កសិករឈ្មោះ ប៉ុក លី ម្ចាស់ចម្ការម្រេចបង្ហាញផលដំណាំ

១០-កសិករកំពុងប្រលេះគ្រាប់ម្រេចទុំ និងខ្ចី ដាក់ដោយឡែក

១១-ម្រេចក្រហមលេខ១ ដែលកសិករដាក់ហាលថ្ងៃ

១២-កសិករសម្រិតសម្រាំងគ្រាប់ម្រេចមុនលក់ទៅឲ្យក្រុមហ៊ុនឯកជន

១៣-គ្រួសារកសិករប្រមូលផលិតផលម្រេចទុកលក់ឲ្យក្រុមហ៊ុនឯកជន។
រូបថតទាំងអស់ថតនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១២ ដោយ ខែ សុណង។
