ធម្មយាត្រានេះមានគោលដៅតែមួយ គឺដើម្បីកសាងសន្តិភាពក្នុងតំបន់ និងចង់ឲ្យមានការដោះស្រាយវិវាទ ជាពិសេសជម្លោះព្រំដែនកម្ពុជា-ថៃ ប្រកបដោយសន្តិភាព និងជៀសវាងការប្រើអំពើហិង្សាដោយអាវុធ។
១-ព្រះសង្ឃចូលរួមជាមួយក្រុមការងារដើម្បីសន្តិភាពរៀបចំក្បួនធម្មយាត្រានៅថ្ងៃបុណ្យពិសាខបូជា
២-ពលរដ្ឋចូលរួមធម្មយាត្រាធ្វើដំណើរចេញពីវត្តទេពនិមិត្ត ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ
៣-សកម្មភាពធម្មយាត្រាឆ្លងកាត់ផ្លូវមួយក្នុងទីរួមខេត្តកោះកុង
៤-ធម្មយាត្រាឆ្ពោះទៅស្ពានកោះកុង
៥-សមត្ថកិច្ចធ្វើចរាចរណ៍ឲ្យធម្មយាត្រាប្រព្រឹត្តិទៅបាន
៦-ធម្មយាត្រាវិលត្រឡប់ពីស្ពានកោះកុងវិញ
៧-សមត្ថកិច្ចធ្វើចរាចរណ៍នៅលើស្ពានកោះកុង
៨-ធម្មយាត្រាវិលត្រឡប់ពីស្ពានកោះកុងវិញ
៩-ពុទ្ធសាសនិកថៃ ឥស្លាមសាសនិក ចូលរួមក្នុងធម្មយាត្រា
១០-ធម្មយាត្រាវិលមកដល់វត្តទេពនិមិត្តវិញ
១១-ជួបជុំគ្នាធ្វើពិធីប្រោសសត្វ បញ្ចប់ធម្មយាត្រា
១២-អ្នកដង្ហែធម្មយាត្រា ថ្វាយធូបទានផ្កាភ្ញីដល់រូបពុទ្ធបដិមាក្នុងវត្តទេពនិមិត្តបញ្ចប់កម្មវិធី
រូបថតទាំងអស់ ថតនៅថ្ងៃទី៥ ឧសភា ឆ្នាំ២០១២ ដោយ ខែ សុណង៕