ខ្មែរ-ថៃ ធ្វើ​ធម្មយាត្រា​ដើម្បី​សន្តិភាព

ពុទ្ធសាសនិក​កម្ពុជា-ថៃ បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ និស្សិត និង​សិស្សានុសិស្ស​ជិត ៣០០​នាក់ ដើរ​ធម្មយាត្រា ដើម្បី​អបអរ​សាទរ​បុណ្យ​វិសាខ​បូជា​អន្តរជាតិ នៅ​ថ្ងៃ​ទី​៥ ឧសភា ក្នុង​ខេត្ត​កោះកុង។

ធម្មយាត្រា​នេះ​មាន​គោលដៅ​តែ​មួយ គឺ​ដើម្បី​កសាង​សន្តិភាព​ក្នុង​តំបន់ និង​ចង់​ឲ្យ​មាន​ការ​ដោះ​ស្រាយ​វិវាទ ជា​ពិសេស​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ប្រកប​ដោយ​សន្តិភាព និង​ជៀសវាង​ការ​ប្រើ​អំពើ​ហិង្សា​ដោយ​អាវុធ។

១-ព្រះសង្ឃ​ចូលរួម​ជា​មួយ​ក្រុម​ការងារ​ដើម្បី​សន្តិភាព​រៀបចំ​ក្បួន​ធម្មយាត្រា​នៅ​ថ្ងៃ​បុណ្យ​ពិសាខបូជា

២-ពលរដ្ឋ​ចូលរួម​ធម្មយាត្រា​ធ្វើ​ដំណើរ​ចេញ​ពី​វត្ត​ទេព​និមិត្ត ស្ថិត​នៅ​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ

៣-សកម្មភាព​ធម្មយាត្រា​ឆ្លង​កាត់​ផ្លូវ​មួយ​ក្នុង​ទី​រួម​ខេត្ត​កោះកុង

៤-ធម្មយាត្រា​ឆ្ពោះ​ទៅ​ស្ពាន​កោះកុង

៥-សមត្ថកិច្ច​ធ្វើ​ចរាចរណ៍​ឲ្យ​ធម្មយាត្រា​ប្រព្រឹត្តិ​ទៅ​បាន

៦-ធម្មយាត្រា​វិល​ត្រឡប់​ពី​ស្ពាន​កោះកុង​វិញ

៧-សមត្ថកិច្ច​ធ្វើ​ចរាចរណ៍​នៅ​លើ​ស្ពាន​កោះកុង

៨-ធម្មយាត្រា​វិល​ត្រឡប់​ពី​ស្ពាន​កោះកុង​វិញ

៩-ពុទ្ធសាសនិក​ថៃ ឥស្លាម​សាសនិក ចូលរួម​ក្នុង​ធម្មយាត្រា

១០-ធម្មយាត្រា​វិល​មក​ដល់​វត្ត​ទេព​និមិត្ត​វិញ

១១-ជួបជុំ​គ្នា​ធ្វើ​ពិធី​ប្រោស​សត្វ បញ្ចប់​ធម្មយាត្រា

១២-អ្នក​ដង្ហែ​ធម្មយាត្រា ថ្វាយ​ធូប​ទាន​ផ្កាភ្ញី​ដល់​រូប​ពុទ្ធបដិមា​ក្នុង​វត្ត​ទេព​និមិត្ត​បញ្ចប់​កម្មវិធី

រូបថត​ទាំង​អស់ ថត​នៅ​ថ្ងៃ​ទី​៥ ឧសភា ឆ្នាំ​២០១២ ដោយ ខែ សុណង៕