សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​តវ៉ា​មុខ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា និង​សមាជិក​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ជិត ១.០០០​នាក់​និង​អង្គ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​នៅ​មុខ​ស្ថាន​ទូត​វៀតណាម ​នៅ​ថ្ងៃ​ទី​១១ សីហា ឆ្នាំ ២០១៤។

ការ​ប្រមូលផ្ដុំ​ថ្ងៃនេះ គឺ​ដើម្បី​បន្ត​ការ​តវ៉ា​ឲ្យ​មន្ត្រី​ស្ថានទូត​ប្រទេស​វៀតណាម ដែល​បាន​ថ្លែង​ថា ទឹកដី​កម្ពុជា​ក្រោម ជា​ទឹកដី​របស់​វៀតណាម តាំង​ពី​យូរលង់​ណាស់​មក​ហើយ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។