​អ្នក​មាន​បញ្ហា​ដី​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ

2013-04-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​​នៅ​​​​តំបន់​បឹងកក់ បុរីកីឡា និង​ថ្មគោល ប្រមាណ​ជិត ១០០​នាក់ ជួបជុំ​គ្នា​ជា​ថ្មី នៅ​ថ្ងៃ​២៩ មេសា ដាក់​ញត្តិ​នៅ​ទីស្នាក់ការ​បក្ស​ប្រជាជន​កម្ពុជា និង​ប៉ុនប៉ង​ចង់​ដាក់​ញត្តិ​នៅ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​ពួក​គាត់។ ប៉ុន្តែ​កង​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​រយ​នាក់​ដែល​ប្រដាប់​ដោយ​ខែល ដំបង និង​រនាំង​ដែក មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចូល​ជិត​ផ្ទះ​នាយករដ្ឋមន្ត្រី​ឡើយ។ រូបថត​ដោយ វណ្ណ វិចារ និង មុំ សុផុន

ពលរដ្ឋ​មាន​បញ្ហា​ដី​តវ៉ា​នៅ​មុខ​ទីស្នាក់ការ​គណបក្ស​ប្រជាជន។

ពលរដ្ឋ​ដុត​សារុង​ដែល​ធ្លាប់​ជា​អំណោយ​របស់​គណបក្ស​ប្រជាជន​ផ្ដល់​ជូន​អ្នក​បឹង​កក់។

មន្ត្រី​គណបក្ស​ប្រជាជន ចេញ​មក​សម្របសម្រួល​ជាមួយ​អ្នក​តវ៉ា។

អ្នក​ភូមិ​បឹង​កក់ ឈរ​តវ៉ា​នៅ​ខាង​មុខ​ទីស្នាក់ការ​បក្ស​ប្រជាជន។

អ្នក​មាន​បញ្ហា​ដី​អង្គុយ​តវ៉ា​នៅ​មុខ​ទីស្នាក់ការ​បក្ស​ប្រជាជន។

ស្ត្រី​អ្នក​បឹង​កក់ អង្គុយ​នៅ​មុខ​បក្ស​ប្រជាជន។

អ្នក​មាន​បញ្ហា​ដីធ្លី អង្គុយ​អង្វរ​ប៉ូលិស​ឲ្យ​បើក​របាំង​ដើម្បី​ចូល​ដាក់​ញត្តិ​នៅ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ។

ស្ត្រី​អ្នក​តវ៉ា​លូន​ចេញ​តាម​របាំង​របស់​សមត្ថកិច្ច​ដើម្បី​ចូល​ទៅ​ដាក់​ញត្តិ​នៅ​ផ្ទះ​លោក ហ៊ុន សែន។

ស្ត្រី​អ្នក​តវ៉ា​សន្លប់​ដោយសារ​គាំងបេះដូង។

១០ប៉ូលិស​រារាំង​អ្នក​តវ៉ា​ដាក់​ញត្តិ​នៅ​ក្បែរ​វិមានឯករាជ្យ។

១១ក្រុម​សន្តិសុខ​សាលា​ខណ្ឌ សែង​អ្នក​តវ៉ា​ចេញ​ពី​សួន​ច្បារ។

១២ប៉ូលិស​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​ក្បែរ​ផ្ទះ​លោក ហ៊ុន សែន។

  • រូបទី១
  • រូបទី២
  • រូបទី៣
  • រូបទី៤
  • រូបទី៥
  • រូបទី៦
  • រូបទី៧
  • រូបទី៨
  • រូបទី៩
  • រូបទី១០
  • រូបទី១១
  • រូបទី១២

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល