ពលរដ្ឋមានបញ្ហាដីធ្លីនៅតំបន់បឹងកក់ បុរីកីឡា និងថ្មគោល ប្រមាណជិត ១០០នាក់ ជួបជុំគ្នាជាថ្មី នៅថ្ងៃ២៩ មេសា ដាក់ញត្តិនៅទីស្នាក់ការបក្សប្រជាជនកម្ពុជា និងប៉ុនប៉ងចង់ដាក់ញត្តិនៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទាមទារឲ្យមានដំណោះស្រាយបញ្ហាដីធ្លីឲ្យពួកគាត់។ ប៉ុន្តែកងកម្លាំងសមត្ថកិច្ចជាច្រើនរយនាក់ដែលប្រដាប់ដោយខែល ដំបង និងរនាំងដែក មិនអនុញ្ញាតឲ្យពលរដ្ឋចូលជិតផ្ទះនាយករដ្ឋមន្ត្រីឡើយ។ រូបថតដោយ វណ្ណ វិចារ និង មុំ សុផុន

១ពលរដ្ឋមានបញ្ហាដីតវ៉ានៅមុខទីស្នាក់ការគណបក្សប្រជាជន។

២ពលរដ្ឋដុតសារុងដែលធ្លាប់ជាអំណោយរបស់គណបក្សប្រជាជនផ្ដល់ជូនអ្នកបឹងកក់។

៣មន្ត្រីគណបក្សប្រជាជន ចេញមកសម្របសម្រួលជាមួយអ្នកតវ៉ា។

៤អ្នកភូមិបឹងកក់ ឈរតវ៉ានៅខាងមុខទីស្នាក់ការបក្សប្រជាជន។

៥អ្នកមានបញ្ហាដីអង្គុយតវ៉ានៅមុខទីស្នាក់ការបក្សប្រជាជន។

៦ស្ត្រីអ្នកបឹងកក់ អង្គុយនៅមុខបក្សប្រជាជន។

៧អ្នកមានបញ្ហាដីធ្លី អង្គុយអង្វរប៉ូលិសឲ្យបើករបាំងដើម្បីចូលដាក់ញត្តិនៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ។

៨ស្ត្រីអ្នកតវ៉ាលូនចេញតាមរបាំងរបស់សមត្ថកិច្ចដើម្បីចូលទៅដាក់ញត្តិនៅផ្ទះលោក ហ៊ុន សែន។

៩ស្ត្រីអ្នកតវ៉ាសន្លប់ដោយសារគាំងបេះដូង។

១០ប៉ូលិសរារាំងអ្នកតវ៉ាដាក់ញត្តិនៅក្បែរវិមានឯករាជ្យ។

១១ក្រុមសន្តិសុខសាលាខណ្ឌ សែងអ្នកតវ៉ាចេញពីសួនច្បារ។

១២ប៉ូលិសរារាំងពលរដ្ឋមិនឲ្យចូលទៅក្បែរផ្ទះលោក ហ៊ុន សែន។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។