ពលរដ្ឋ​នៅ​ព្រះវិហារ​មក​តវ៉ា​រឿង​ជម្លោះ​​ដី​នៅ​ភ្នំពេញ

ពលរដ្ឋ​ជាង ២០០​នាក់ តំណាង​ឲ្យ ៣៧០​គ្រួសារ មក​ពី​ភូមិ​ស្រយង់​ខាង​ត្បូង និង​ជើង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី​៦ សីហា ឆ្នាំ​២០១២ បាន​មក​តវ៉ា​ដោយ​សន្តិវិធី​នៅ​មុខ​វត្ត​បទុមវតី នា​ទីក្រុង​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី និង​ក្រសួង​ពាក់ព័ន្ធ​នានា ជួយ​ដោះស្រាយ​វិបត្តិ​ដីធ្លី​របស់​ពួក​គាត់។

រូប​ថត​ដោយ សុខ សេរី

១-ក្រុម​អ្នក​តវ៉ា​លើក​បដា​ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​រក​យុត្តិធម៌​ជូន​ពួក​គាត់។

២-ពលរដ្ឋ​កាន់​រូបថត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា អង្គុយ​តវ៉ា​នៅ​មុខ​វត្ត​បទុមវតី។

៣-អ្នក​ភូមិ​កាន់​រូបថត​លោក ហ៊ុន សែន និង​ឯកសារ​ពាក់ព័ន្ធ​នានា​ក្នុង​ជម្លោះ​ដី​នៅ​ព្រះវិហារ។

៤-ពលរដ្ឋ​កាន់​រូបថត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា អង្គុយ​តវ៉ា​នៅ​មុខ​វត្ត​បទុមវតី។

៥-អ្នក​ភូមិ​ពី​ខេត្ត​ព្រះវិហារ ឡើង​មក​តវ៉ា​រឿង​បញ្ហា​ដីធ្លី​ដែល​គាត់​ចោទ​ថា​ត្រូវ​គេ​រំលោភ​យក។

៦-លោក លឹម លាងសែ នាយក​រង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​ជួប​ពលរដ្ឋ​អ្នក​តវ៉ា។

៧-លោក សួស យ៉ារ៉ា អនុរដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ពន្យល់​ពលរដ្ឋ​ឲ្យ​ស្ងប់ស្ងាត់ ទុក​ឲ្យ​អាជ្ញាធរ​រក​ដំណោះស្រាយ​ជូន។

៨-លោក អំ សំអាត ប្រធាន​ក្រុម​អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​ចូល​រួម​អង្កេត ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត។