ជីវិត​កុមារ​តាម​ចិញ្ចើម​ថ្នល់​នៅ​ពេល​យប់

នៅ​ពេល​យប់ ក្រុម​ប្រជាពលរដ្ឋ​នានា​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​សំដៅ​ទៅ​គេហដ្ឋាន​រៀងៗ​ខ្លួន ប៉ុន្តែ​ក្រុម​កុមារ​ដែល​គ្មាន​ទីពឹង នៅ​តែ​តាម​ចិញ្ចើម​ថ្នល់​ដើម្បី​សុំ​លុយ​ពី​អ្នក​ធ្វើ​ដំណើរ​ដែល​ឈប់​នៅ​តាម​ភ្លើងស្តុប​នានា ក្នុង​ទីក្រុង​ភ្នំពេញ។

កុមារ​ទាំង​នោះ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ដែល​អាច​កើត​មាន​ឡើង​ជា​យថាហេតុ។ កុមារ​ខ្លះ​ឈរ​នៅ​តាម​ភ្លើងស្តុប ដើម្បី​លក់​ផ្កា​ម្លិះ ខ្លះ​ទៀត​រង់ចាំ​បោស​សម្អាត​រថយន្ត​ឲ្យ​គេ​ពេល​ឈប់​រង់ចាំ​ភ្លើង​ពណ៌​ខៀវ​ម្ដងៗ ខ្លះ​ទៀត​ចាំ​សុំ​លុយ។ ក្រៅ​ពី​នេះ មាន​ក្រុម​កុមារ​ខ្លះ​ទៀត ដើរ​រើស​អេតចាយ​ដែល​អាច​យក​ទៅ​លក់​បាន។ រូបភាព​ទាំង​នេះ គឺ​ជា​សកម្មភាព​ខ្លះៗ​របស់​ក្រុម​កុមារ​គ្មាន​ទីពឹង​នៅ​ពេល​យប់​ក្នុង​ទីក្រុង​ភ្នំពេញ។ ថត​ដោយ មុំ សុផុន ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៣

១-កុមារី​ពីរ​នាក់​បង​ប្អូន​ដេក​ផ្ទាល់​នឹង​ដី នៅ​តំបន់​ភ្លើងស្តុប​ផ្សារ​ដើមគ រង់ចាំ​សុំ​លុយ។

២-កុមារ​ដើរ​ស្ទើរ​តែ​ពេញ​មួយ​យប់​ដើម្បី​រើស​របស់​ចាស់ៗ​ដែល​អាច​យក​ទៅ​លក់​បាន។

៣-កុមារី​ម្នាក់​កំពុង​រង់ចាំ​លក់​ផ្កា​ម្លិះ​នៅ​កណ្ដាល​ផ្លូវ​នៅ​ភ្លើងស្តុប​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស។

៤-កុមារា​ពីរ​នាក់​ឈរ​ចាំ​សុំ​លុយ​នៅ​កណ្ដាល​ផ្លូវ​នៅ​ភ្លើងស្តុប​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស។

៥-កុមារា​ម្នាក់​ឈរ​ចាំ​សុំ​លុយ​នៅ​ក្បែរ​របាំង​ចែក​ទ្រូង​ផ្លូវ​នៅ​ចំណុច​ភ្លើងស្តុប​ពេទ្យ​ចិន។

៦-កុមារ​អូស​រទេះ​អេតចាយ​ឈប់​នៅ​ភ្លើងស្តុប។

៧-កុមារ​ម្នាក់​កាន់​អំបោស​បោស​សម្អាត​រថយន្ត​ដើម្បី​សុំ​លុយ​ពី​ម្ចាស់​រថយន្ត។

៨-កុមារា​ម្នាក់​អង្គុយ​ងោក​នៅ​តាម​ដង​ផ្លូវ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។

៩-ក្រុម​កុមារ​មួយ​ក្រុម​កំពុង​អង្គុយ​សុំ​លុយ​កណ្ដាល​ផ្លូវ។

១០-កុមារា​ម្នាក់​ឈរ​សម្លឹង​មើល​អ្នក​ធ្វើ​ដំណើរ​នៅ​កណ្ដាល​ផ្លូវ។

១១-កុមារ​ពីរ​នាក់​បង​ប្អូន​អង្គុយ​សម្រាក​ក្បែរ​រទេះ​ដឹក​អេតចាយ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។