កុមារ​កំព្រា​នៅ​កំពង់ស្ពឺ

កុមារ​ទាំងឡាយ​ពិត​ជា​សប្បាយ​រីករាយ​ជួបជុំ​បង​ប្អូន និង​ទទួល​ការ​ថែទាំ​យ៉ាង​កក់ក្ដៅ​ពី​ឪពុក​ម្ដាយ​នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ។ ក៏​ប៉ុន្តែ​បើ​គេ​បែរ​ទៅ​មើល​ជីវិត​កុមារ​កំព្រា​ក្នុង​មណ្ឌល​មួយ​ក្នុង​តំបន់​ដាច់​ស្រយាល នា​ខេត្ត​កំពង់ស្ពឺ ពួកគេ​មិន​ត្រឹម​តែ​មិន​មាន​ឪពុកម្ដាយ​ថ្នាក់​ថ្នម ផ្ដល់​នំចំណី ឬ​ទទួល​រង្វាន់​ឆ្នាំ​ថ្មី​ទេ ថែម​ទាំង​ខ្វះ​ស្បៀង​អាហារ​ប្រចាំ​ថ្ងៃ​ទៀត​ផង។

ខាង​ក្រោម​គឺ​ជា​រូប​ភាព​នៃ​សកម្មភាព​កុមារ​កំព្រា​ប្រហែល ១០០​នាក់ ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ខ្មែរ​ក្នុង​មណ្ឌល​កុមារ​កំព្រា​ឈ្មោះ​ថា «អង្គការ​បណ្ដុះ​បណ្ដាល​ថែរក្សា​កុមារ​កំព្រា» ស្ថិត​ក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១០ មេសា ឆ្នាំ​២០១៣៖

១-ផ្លូវ​ចូល​មណ្ឌល​កុមារ​កំព្រា​ឈ្មោះ​ថា «អង្គការ​បណ្ដុះ​បណ្ដាល​ថែរក្សា​កុមារ​កំព្រា»។

២-កុមារ​កំព្រា​​លេង​បោះ​អង្គញ់​ថ្ងៃ​ទី​១០ មេសា អបអរ​ចូល​ឆ្នាំ​ថ្មី។

៣-ភាគី​កុមារា​ដណ្ដើម​គ្នា​​ចាប់​អង្គញ់​ខាង​ភាគី​កុមារី​បោះ​តម្រង់​អង្គញ់​កើយ​របស់​ខ្លួន។

៤-កុមារ​កំព្រា​រួម​មណ្ឌល​អង្គុយ​មើល​គ្នា​លេង​បោះ​អង្គញ់។

៥-កុមារ​នេះ​ននៀល​លេង​លើ​ឥដ្ឋ​​​ក្បែរ​គេ​លេង​បោះ​អង្គញ់។

៦-លោក មឿន ចំរើន ប្រធាន​មណ្ឌល​នាំ​កុមារ​លេង​​ល្បែង​ប្រជាប្រិយ​ចូល​ឆ្នាំ។

៧-ពេល​កុមារ​ផ្សេង​លេង​បោះ​អង្គញ់ និង​ច្រៀង​កម្សាន្ត កុមារ​មួយ​ក្រុម​នេះ​ចូល​ចិត្ត​លេង​ប៊ូល។

៨-ចំណែក​កុមារ​ពីរ​នាក់​នេះ ដែល​កាត់​សក់​ម៉ូត​បុរាណ​សម័យ​អង្គរ កំពុង​សប្បាយ​នឹង​ល្បែង​បូត​សណ្ដែក។

៩-រីឯ​កុមារ​ពីរ​នាក់​នេះ​កំពុង​ច្រៀង​ឆ្លើយ​ឆ្លង​ជា​មួយ​កុមារី។

១០-កុមារ​ម្នាក់​នេះ ចូល​ចិត្ត​លេង​តែ​ឯង។

១១-កុមារ​ម្នាក់​នេះ​កំពុង​ជក់​មើល​មិត្តភ័ក្ដិ​បោះ​អង្គញ់។

១២-កុមារ​មួយ​ក្រុម​នេះ​កំពុង​សម្លឹង​មើល​ម៉ាស៊ីន​ថត។ ពួកគេ​ចង់​ថតរូប ព្រោះ​ពួក​គេ​ថា តាំង​ពី​កើត​មិន​មាន​រូប​ថត​មើល​​ទេ។

១៣-ចុងភៅ​កំពុង​រៀប​ចំ​ម្ហូប​អាហារ​ថ្ងៃ​ត្រង់​ឲ្យ​កុមារ​កំព្រា។

១៤-ចុងភៅ​ដាំ​បាយ​ថ្ងៃ​ត្រង់​ឲ្យ​កុមារ​កំព្រា។

១៥-រូប​ថត​អនុស្សាវរីយ៍ កុមារ​កំព្រា បុគ្គលិក មណ្ឌល​កុមារ​កំព្រា។

១៦-កុមារ​កំព្រា​ចេញ​ទៅ​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​ខាង​ក្រៅ​មណ្ឌល។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។