ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ភ្នំពេញ

ថ្ងៃ​ទី​៤ ខែ​តុលា ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ដែល​មាន​រយៈពេល ១៥​ថ្ងៃ។ ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​នេះ​តាម​វត្ត​អារាម ដើម្បី​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន និង​សន្សំ​ផល​បុណ្យ​តាម​សទ្ធា​រៀងៗ​ខ្លួន។

ខាង​ក្រោម​នេះ​ជា​រូបភាព​ខ្លះៗ​ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​នៅ​វត្ត​ទួលទំពូង រូបថត​ដោយ សុជីវី

១-ពុទ្ធបរិស័ទ​ប្រគេន​ចង្ហាន់​ព្រះសង្ឃ។

២-ពុទ្ធបរិស័ទ​ថ្វាយ​បង្គំ​ព្រះ។

៣-ពុទ្ធបរិស័ទ​តម្រង់​ជួរ​ដាក់​បាត្រ។

៤-ពុទ្ធបរិស័ទ​ដាក់​បាត្រ។

៥-ពុទ្ធបរិស័ទ​បង្សុកូល។

៦-ពុទ្ធបរិស័ទ​បង្សុកូល។

៧-ពុទ្ធបរិស័ទ​ទិញ​ដី​ខ្សាច់​យក​ទៅ​ពូន​ភ្នំ​ខ្សាច់។

៨-ពុទ្ធបរិស័ទ​ពូន​ភ្នំ​អង្ករ។

៩-ពុទ្ធបរិស័ទ​ពូន​ភ្នំ​ខ្សាច់។

១០-អ្នក​លក់​ផ្កា​ឈូក។

១១-អ្នក​លក់​សត្វ​ចាប។

១២-ពុទ្ធបរិស័ទ​បួង​សួង​សុំ​សេចក្ដី​សុខ​ដោយ​លែង​សត្វ​ចាប។

១៣-អ្នក​សុំ​ទាន​អង្គុយ​យាម​ស្បែក​ជើង។

១៤-អ្នក​សុំ​ទាន​អង្គុយ​យាម​ស្បែក​ជើង។

១៥-អ្នក​សុំ​ទាន​អង្គុយ​សុំ​លុយ។

១៦-ពុទ្ធបរិស័ទ​ដាក់​លុយ​ឲ្យ​អ្នក​សុំ​ទាន។

១៧-ពុទ្ធបរិស័ទ​ដាក់​លុយ​ឲ្យ​ក្មេងៗ។

១៨-ពុទ្ធបរិស័ទ​ដាក់​លុយ​ឲ្យ​អ្នក​សុំ​ទាន​ជា​ជន​ពិការ។

១៩-កុមារី​ផ្ដល់​ភេសជ្ជៈ​ដល់​អ្នក​សុំ​ទាន។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។