១- ក្រុមសមត្ថកិច្ចចម្រុះបានរារាំងអ្នកភូមិមិនឲ្យចេញពីតំបន់បឹងកក់។ RFA/Vichey Anandh

២- ក្រុមសមត្ថកិច្ចកងអន្តរាគមន៍ប្រដាប់ដោយខែលការពារយាមមិនឲ្យអ្នកភូមិចេញពីតំបន់បឹងកក់។ RFA/Vichey Anandh

៣- អ្នកស្រី ទេព វន្នី (ពាក់អាវខ្មៅ) តំណាងអ្នកភូមិបឹងកក់ ក្នុងពេលជជែកជាមួយសមត្ថកិច្ចដែលបានហាមពួកគាត់មិនឲ្យចេញពីតំបន់បឹងកក់។ RFA/Vichey Anandh

៤- ពលរដ្ឋមានបញ្ហាដីធ្លីចំនួន ៣សហគមន៍ ជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរិក នារាជធានីភ្នំពេញ។ RFA/Mom Sophon

៥- ស្ត្រីចំណាស់ម្នាក់ពរកូនក្មេងឈរនៅមុខសមត្ថកិច្ចដែលហាមឃាត់គាត់មិនឲ្យទៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី។ RFA/Mom Sophon

៦- សមត្ថកិច្ចបានដាក់របាំងបិទផ្លូវព្រះនរោត្តម ការពារអ្នកភូមិបឹងកក់ ធ្វើដំណើរទៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី។ RFA/Mom Sophon

៧- ស្ត្រីម្នាក់កាន់ទង់ជាតិខ្មែរឈរនៅមុខសមត្ថកិច្ច នៅពេលដែលសមត្ថកិច្ចបិទផ្លូវមិនឲ្យឆ្លងកាត់។ RFA/Mom Sophon

៨- សមត្ថកិច្ចបានបិទចរាចរណ៍មិនឲ្យធ្វើដំណើរឆ្លងកាត់ផ្លូវព្រះនរោត្តម ខាងត្បូងស្ពាននាគក្បែរវត្តភ្នំ។ RFA/Mom Sophon

៩- ស្ត្រីវ័យចំណាស់ម្នាក់កាន់ទង់ជាតិសហរដ្ឋអាមេរិក និយាយទៅកាន់សមត្ថកិច្ចដែលរារាំងពួកគាត់។ RFA/Mom Sophon

១០- ក្រុមសមត្ថកិច្ចឈររារាំងប្រជាពលរដ្ឋមិនឲ្យទៅតវ៉ានៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ RFA/Mom Sophon