មនុស្សផ្អើលទៅបន់ស្រន់ដើមឈើមានបារមីនៅពោធិ៍សាត់
មនុស្សច្រើនពាន់នាក់ខ្លះមកពីទីក្រុងភ្នំពេញ ខ្លះមកពីខេត្តនានា ដូចជាបាត់ដំបង ប៉ៃលិន ព្រៃវែង ស្វាយរៀងជាដើម ដៃមានកាន់ទៀន ធូប ទឹកអប់ ប្រេងម្សៅ ដើរសំដៅទៅកាន់ទីវាលតម្កល់ឈើមួយដើម ស្ថិតក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ពួកគេជឿថា ដើមឈើនោះមានបារមីអាចជួយគេឲ្យសម្រេចបានក្ដីប្រាថ្នាគ្រប់យ៉ាង។
pb.mp3
សូមស្ដាប់សេចក្ដីរាយការណ៍ពិស្ដារពីព័ត៌មាននេះ៖
រូបថតថ្ងៃទី២៣ កក្កដា ឆ្នាំ២០១២ ដោយ មណ្ឌលកែវ
១. មនុស្សរាប់ពាន់នាក់នាំគ្នាមកមើលឈើដែលគេជឿថា មានបារមីកាន់។
២. បុរសឈ្មោះ ស៊ឹម ភឿន អ្នកជីកបានឈើដែលកប់ក្នុងដី ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត។
៣. ប្រជាពលរដ្ឋមកពីគ្រប់ទិសទីមកមើលឈើដែលគេជឿថាមានបារមីកាន់។
៤. អ្នកលក់ទៀនធូប និងម្សៅនៅទីតាំងដែលពលរដ្ឋជឿថាមានឈើបារមីកាន់។
៥. ប្រជាពលរដ្ឋនាំគ្នាសែនព្រេន និងចាក់ទឹកពីលើគល់ឈើ ត្រងយកទឹកវិញយកទៅផឹក ដោយជឿថាជាជំងឺ។
៦. រណ្ដៅស្រះដែលគេជីកបានឈើ និងប្រជាពលរដ្ឋដែលមានជំនឿដួសយកទឹក ឬកើបយកភក់យកទៅព្យាបាលជំងឺ។
៧. ប្រជាពលរដ្ឋដែលមានជំនឿដួសយកទឹក ឬកើបយកភក់យកទៅព្យាបាលជំងឺ។
៨. មនុស្សជាច្រើននាំគ្នាចុះមកបាតរណ្ដៅ ឬស្រះដួសទឹក និងកើបភក់យកទៅព្យាបាលជំងឺ។
៩. ប្រជាពលរដ្ឋដែលមានជំនឿនាំគ្នាយកម្សៅទៅលាបលើឈើ រួចលាបាតដៃក្រែងឃើញលេខឆ្នោត។
១០. ប្រជាពលរដ្ឋដែលមានជំនឿនាំគ្នាយកម្សៅទៅលាបលើឈើ រួចលាបាតដៃក្រែងឃើញលេខឆ្នោត។