ពិធី​បុណ្យ​អបអរ​អង្ករ​ផ្កា​រំដួល​ជាប់​ចំណាត់​ថ្នាក់​លេខ​១

មន្ត្រី​រដ្ឋាភិបាល​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​បណ្ដា​ប្រទេស​មួយ​ចំនួន ព្រម​ទាំង​ក្រុមហ៊ុន​ជាច្រើន​ទៀត បាន​រួម​គ្នា​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​អង្ករ​មួយ​នៅ​ទឹក​ដី​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី១១ ខែ​តុលា។

ខាង​ក្រោម​នេះ​ជា​រូបភាព​ខ្លះៗ​នៃ​ពិធី​បុណ្យ រូប​ថត​ដោយ ហង្ស សាវយុត៖

១-ផ្ទាំង​ប៉ាណូ​នៃ​ពិធី​បុណ្យ​អង្ករ​ខ្មែរ។

២-ក្រុម​សិល្បៈ​ស្លៀកពាក់​ខ្មែរ​សម័យ​បុរាណ​កាន់​អង្រែ​បុក​អំបុក។

៣-ស្ត្រី​ម្នាក់​នេះ​កំពុង​យក​គ្រាប់​ស្រូវ​លីង​នៅ​ក្នុង​ឆ្នាំង​ដី ដើម្បី​យក​ទៅ​បុក​ធ្វើ​ជា​អំបុក។

៤-ស្ត្រី​ម្នាក់​នេះ​យក​អង្ករ​ដំណើប​ជាមួយ​ចេក​ទុំ វេច​ខ្ចប់​នៅ​ក្នុង​ស្លឹក​ចេក​ដាក់​អាំង​ធ្វើ​ជា​នំ​អន្សម​អាំង។

៥-បុរស​ម្នាក់​នេះ​យក​អង្ករ​ដំណើប​ច្រក​នៅ​ក្នុង​កំណាត់​បំពង់​ឫស្សី ដុត​ធ្វើ​ជា​ក្រឡាន។

៦-ស្ត្រី និង​បុរស​បរទេស​បង្ហាញ​ស្រា​ផលិត​ពី​អង្ករ​ខ្មែរ។

៧-ក្រុម​ចុងភៅ​កំពូលៗ​ជា​ជនជាតិ​ខ្មែរ និង​បរទេស កំពុង​យក​អង្ករ​ខ្មែរ​ដាំ​បាយ និង​ភ្លក់​រសជាតិ។

៨-ចុងភៅ​ខ្មែរ​ម្នាក់​កំពុង​ភ្លក់​បាយ​ដែល​ដាំ​ពី​អង្ករ​ខ្មែរ។

៩-ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​ជាមួយ​ដៃគូ​បរទេស​មួយ​ចំនួន កាត់​ខ្សែ​បូ​ធ្វើ​ពិធី​បុណ្យ​អង្ករ។

១០-ក្រុម​មហាជន និង​អ្នក​ទេសចរ​បរទេស​ជាច្រើន ចូល​ទៅ​មើល​ការ​រៀប​ចំ​ពិធី​បុណ្យ​អង្ករ។

១១-បុគ្គលិក​ក្រុមហ៊ុន និង​អ្នក​ទេសចរ​នាំ​គ្នា​ថតរូប។

១២-របាំ​ច្រូត​ស្រូវ​ដែល​ជា​និមិត្តរូប​ឱ្យ​កសិករ​កម្ពុជា។

១៣-រូប​កសិករ​កំពុង​ស្ទូង​ស្រូវ។

១៤-លោក​ឧកញ៉ា គឹម សាវុធ នាយក​ក្រុមហ៊ុន ខ្មែរ ហ៊្វូត (Khmer Foods Group)។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។