ព្រះ​រាជ​ពិធី​ច្រត់ព្រះនង្គ័ល

ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ឆ្នាំ​នេះ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ឯ​ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ក្រោម​ព្រះរាជ​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ ព្រះ​បរមនាថ នរោត្ដម សីហមុនី ព្រម​ទាំង​ប្រធាន​រដ្ឋសភា មន្ត្រី​អ្នកមុខអ្នកការ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​ទៀត។

ក្នុង​ព្រះរាជ​ពិធី​ផ្សង​តាម​គោឧសភរាជ​នោះ គឺ​គោ​បាន​បរិភោគ​ពោត​តែ​មួយ​មុខ។ លោក​អាចារ្យ​បាគូ​បាន​ថ្លែង​ថា ព្រះរាជ​ពិធី​នេះ គឺ​ជា​ការ​ចាប់​ផ្ដើម​នៃ​រដូវ​បង្កបង្កើន​ផល​របស់​កសិករ​ហើយ។

ខាង​ក្រោម​នេះ​គឺ​ជា​រូបភាព​ខ្លះៗ​នៃ​ព្រះរាជ​ពិធី​ច្រត​ព្រះនង្គ័ល៖

១-ក្រុម​យុវសិស្ស​កំពុង​រង់ចាំ​ដង្ហែ​ស្ដេច​មាឃ និង​ព្រះ​មេហួ។

២-ក្រុម​យុវសិស្ស​កំពុង​រង់ចាំ​ដង្ហែ​ស្ដេច​មាឃ និង​មេហួ។

៣-លោក លន់ លឹមថៃ អភិបាល​ខេត្ត​កំពង់ចាម ជា​ស្ដេច​មាឃ​ក្នុង​ពេល​ដង្ហែ​ចូល​វាល​ព្រះស្រែ។

៤-ក្រុម​មន្ត្រី​កំពុង​ដង្ហែ​ស្ដេច​មាឃ និង​មេហួ ចូល​វាល​ព្រះស្រែ។

៥-អាហារ ៧​មុខ ដាក់​តាំង​សម្រាប់​គោ​ឧសភរាជ​បរិភោគ។

៦-ក្រុម​មន្ត្រី​ឃុន​នាង​ដង្ហែ​ស្ដេច​មាឃ និង​ព្រះ​មេហួ។

៧-ក្រុម​មន្ត្រី​ឃុន​នាង​ដង្ហែ​ស្ដេច​មាឃ និង​ព្រះ​មេហួ។

៨-គោ​ឧសភរាជ​ក្នុង​ពេល​ភ្ជួរ​នៅ​វាល​ព្រះស្រែ។

៩-គោ​ឧសភរាជ​ក្នុង​ពេល​ភ្ជួរ​នៅ​វាល​ព្រះស្រែ ឆ្លងកាត់​ព្រះ​ពន្លាជ័យ។

១០-ក្រុម​នាហ្មឺន​គ្រប់​មុខ​មន្ត្រី​ហែហម​ស្ដេច​មាឃ និង​មេហួ ចូល​ទៅ​ពន្លាជ័យ​នៃ​វាល​ព្រះស្រែ។

១១-គោ​ឧសភរាជ​កំពុង​បរិភោគ​អាហារ​ដែល​បាន​ដាក់​ផ្សង​តាម​ព្រះ​រាជ​បវេណី។

១២-គោ​ឧសភរាជ​កំពុង​បរិភោគ​អាហារ​ដែល​បាន​ដាក់​ផ្សង​តាម​ព្រះ​រាជ​បវេណី។

១៣-ព្រះមហាក្សត្រ​យាង​ទត​ពិព័រណ៍​កសិកម្ម​ក្នុង​ស្រុក ដែល​តាំង​បង្ហាញ​នៅ​ក្បែរ​វាល​ព្រះស្រែ នៅ​ឯ​ពហុកីឡាដ្ឋាន​ខេត្ត​កំពង់ចាម។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។