វារីអគ្គិសនី​កំចាយ​ធ្វើ​ឲ្យ​ខ្សត់​ទឹក​ក្នុង​រមណីយដ្ឋាន​ទឹក​ឈូ

តំបន់​សាងសង់​វារីអគ្គិសនី​កំចាយ ស្ថិត​ក្នុង​ស្រុក​ទឹក​ឈូ ខេត្ត​កំពត បាន​បើក​ឲ្យ​ដំណើរការ កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១១។

រូបថត​ទាំង​អស់​ថត​នៅ​ថ្ងៃ​អាទិត្យ ទី​៦ ឧសភា ឆ្នាំ​២០១២ ដោយ ខែ សុណង។

១-ស្នាក់​ការ​ធំ​របស់​ក្រុមហ៊ុន​ស៊ីណូ​ហាយដ្រូ (Sinohydro)

២-កន្លែង​ស្នាក់នៅ​របស់​បុគ្គលិក​ក្រុមហ៊ុន​វារីអគ្គិសនី​កំចាយ

៣-ផ្លូវ​ចូល​ទៅ​កាន់​រមណីយដ្ឋាន​ទេសចរណ៍​ទឹក​ឈូ

៤-ទិដ្ឋភាព​តំបន់​ទឹក​ឈូ​មើល​ពី​លើ​ភ្នំ

៥-អ្នក​ទេសចរណ៍​ងូត​ទឹក​លេង ក្នុង​រមណីយដ្ឋាន​ទឹក​ឈូ

៦-អ្នក​ទេសចរណ៍​ងូត​ទឹក​លេង ក្នុង​រមណីយដ្ឋាន​ទឹក​ឈូ

៧-ផ្លូវ​ចូល​ទៅ​កាន់​តំបន់​វារីអគ្គិសនី​កំចាយ

៨-កន្លែង​បើក​ទឹក​ទី​២ បង្ហូរ​ទៅ​រមណីយដ្ឋាន​ទឹក​ឈូ

៩-ទំនប់​ទប់​ទឹក​សម្រាប់​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​កំចាយ

១០-ការដ្ឋាន​កិន​ថ្ម​សម្រាប់​ផ្គត់ផ្គង់​ការ​សាងសង់​វារីអគ្គិសនី

១១-ទិដ្ឋភាព​ការដ្ឋាន​កិន​ថ្ម សម្រាប់​ផ្គត់ផ្គង់​ការ​សាងសង់​វារីអគ្គិសនី​មើល​ពី​លើ​ភ្នំ

១២-កន្លែង​បើក​ទឹក​ទី​២ បង្ហូរ​ទៅ​រមណីយដ្ឋាន​ទឹក​ឈូ មើល​ពី​ក្រោយ

វារីអគ្គិសនី​កំចាយ​នេះ​សាង​សង់​ដោយ​ក្រុមហ៊ុន​របស់​ចិន ឈ្មោះ​ស៊ីណូ​ហាយដ្រូ (Sinohydro)។ ការ​សាង​សង់​វារីអគ្គិសនី​កំចាយ​នេះ បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​២០ មីនា ឆ្នាំ​២០០៧ ដោយ​ចំណាយ​ប្រាក់​សរុប​ជាង ២៨០​លាន​ដុល្លារ​អាមេរិក។ រយៈ​ពេល​សាង​សង់​មាន​៤​ឆ្នាំ និង​រយៈ​ពេល​ធ្វើ​អាជីវកម្ម​មាន ៤០​ឆ្នាំ។

ការ​សាង​សង់​វារីអគ្គិសនី​កំចាយ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ទេសចរណ៍​មក​កម្សាន្ត​រមណីយដ្ឋាន​ទឹក​ឈូ​រអ៊ូរទាំ​ថា តំបន់​ទេសចរណ៍​ធម្មជាតិ​ល្បីល្បាញ សំបូរ​ទឹក​គ្រប់​រដូវ​កាល ទឹក​ថ្លា​ល្អ និង​ត្រជាក់ ប៉ុន្តែ​ឥឡូវ​បែរ​ជា​ខ្សត់​ទឹក៕