ស្ថានភាព​ទីលាន​ប្រជាធិបតេយ្យ

រយៈ​ពេល​កន្លះ​ឆ្នាំ​មក​ហើយ​ដែល​អាជ្ញាធរ​បន្ត​បិទ​ទីលាន​ប្រជាធិបតេយ្យ​ បន្ទាប់​ពី​ការ​បង្ក្រាប​បណ្ដេញ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ អោយ​បញ្ឈប់​បាតុកម្ម​អហិង្សា​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា។

ក្រុម​នគរបាល​បន្ត​ស្នាក់​នៅ​ក្នុង​ទីលាន​នេះ ចំណែក​អ្នក​គាំទ្រ និង​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​​គណបក្ស​សង្គ្រោះ​ជាតិ និង​ព្រះសង្ឃ​ជា​ដើម តែង​នាំ​​គ្នា​ទៅ​ដាក់​ផ្កា និង​​ពាក្យ​ស្លោក​ស្នើ​សុំ​អោយ​បើក​ទីលាន​ប្រជាធិបតេយ្យ​ឡើង​វិញ​ស្ទើរ​រៀង​រាល់​ថ្ងៃ៕