រូបថតនៅថ្ងៃទី៥ សីហា ឆ្នាំ២០១៣ ដោយ អាន ស៊ីថាវ៖

១-លោក តុង ឡេង អាយុ ៦១ឆ្នាំ អ្នកកាប់អុសលក់ នៅភូមិទួលតាឯក ក្នុងខេត្តបាត់ដំបង។

២-សកម្មភាពពលរដ្ឋដឹកគ្រែលក់នៅតាមភូមិ ឃុំ នាខេត្តបាត់ដំបង។

៣-លោក សែន ខា អាយុ ៣០ឆ្នាំ អ្នកលក់គ្រែ។ គ្រែរបស់លោកមានតម្លៃចាប់ពី ១៧០ដុល្លារ ទៅជាង ៤០០ដុល្លារអាមេរិក។

៤-អ្នកដឹកគ្រែលក់ចល័ត ឈប់សម្រាកនៅតាមផ្លូវ។

៥-ពលរដ្ឋអ្នកប្រកបរបរធ្វើកាំបិតលក់ ដុតដែកឲ្យក្ដៅដើម្បីយកមកដំ។

៦-ពលរដ្ឋដំដែកធ្វើកាំបិត។

៧-កាំបិតដែលគេធ្វើរួច ត្រូវដាក់តាំងលក់។ តម្លៃកាំបិត១ ចាប់ពី ១ម៉ឺនរៀល រហូតដល់ ៤ម៉ឺនរៀល។

៨-អតិថិជនកំពុងទិញកាំបិត។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។