មុខ​របរ​តាម​ចិញ្ចើម​ផ្លូវ

ពលរដ្ឋ​នៅ​ទីក្រុង​មាន​សកម្មភាព​មមាញឹក​គ្រប់ៗ​គ្នា ដោយ​អ្នក​ខ្លះ​ទៅ​បំពេញ​ការងារ​នៅ​តាម​ការិយាល័យ ខ្លះ​ទៀត​ប្រកប​របរ​ទៅ​តាម​ទីផ្សារ​ជា​ដើម។ ចំណែក​ឯ​ពលរដ្ឋ​ដែល​មិន​សូវ​មាន​ដើម​ទុន​ដើម្បី​ប្រកប​របរ​ធំៗ​វិញ​នោះ គឺ​បាន​ព្យាយាម​ប្រកប​របរ​តូចតាច​តាម​លទ្ធភាព​ដែល​គាត់​អាច​ធ្វើ​បាន។

ខាង​ក្រោម​នេះ ជា​សកម្មភាព​របស់​ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​ប្រកប​របរ​តិចតួច​នៅ​តាម​ចិញ្ចើម​ផ្លូវ។ រូបភាព​ថ្ងៃ​ទី៦ ខែ​សីហា ឆ្នាំ​២០១៣ ដោយ មុំ សុផុន

១-អ្នក​លក់​លត​ឆា កំពុង​រុញ​រទេះ​នៅ​ក្បែរ​វត្ត​ភ្នំ។

២-អ្នក​ប៉ះ​កង់ និង​ជួសជុល​ម៉ូតូ​នៅ​តាម​ផ្លូវ​សុធារស ក្នុង​ទីក្រុង​ភ្នំពេញ។

៣-អ្នក​លក់​ផ្លែ​ឈើ​នៅ​ក្បែរ​មាត់​ទន្លេ។

៤-អ្នក​លក់​ដូរ​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ។

៥-អ្នក​លក់​ផ្កា​ឈូក ធូប ទាន នៅ​ក្បែរ​ព្រះអង្គ​ដងកើ មុខ​ព្រះបរមរាជវាំង។

៦-អ្នក​ប្រកប​របរ​កាត់​សក់ នៅ​ក្បែរ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ។

៧-អ្នក​លក់​ផ្លែ​ឈូក នៅ​មាត់​ទន្លេ។

៨-បុរស​ម្នាក់​កំពុង​រុញ​រទេះ​ដឹក​ដូង ដើរ​លក់​នៅ​ម្ដុំ​ផ្សារ​អូឡាំពិក។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។