ការ​ប្រើប្រាស់​ទឹក​នៅ​កម្ពុជា

ទឹក​ជា​តម្រូវការ​ចាំ​បាច់​របស់​មនុស្ស​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ របាយការណ៍​របស់​អង្គការ Water for Cambodia បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​នៅ​តាម​ជនបទ​ជាង ៥០% គ្មាន​ទឹក​ស្អាត​ប្រើប្រាស់ ហើយ​ ២០% នៃ​កុមារ​ដែល​មាន​អាយុ​ក្រោម ៥​ឆ្នាំ បាន​ស្លាប់​ដោយសារ​ជំងឺ​ដែល​ឆ្លង​តាម​ទឹក។
ដោយ វិទ្យុ អាស៊ីសេរី
2013-04-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ខាង​ក្រោម​ជា​រូបភាព​ខ្លះៗ​នៃ​ការ​ប្រើប្រាស់​ទឹក​នៅ​តាម​តំបន់​មួយ​ចំនួន​នៅ​កម្ពុជា៖

១. កុមារ​រស់​នៅ​ក្នុង​គ្រួសារ​ក្រីក្រ នា​ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នាំ​គ្នា​ផឹក​ទឹក​ដែល​ទើប​ដង​ពី​ស្រះ​ដោយ​មិន​បាន​ចម្អិន។ រូបថត​ថ្ងៃ​២៥ មីនា ឆ្នាំ​២០១៣ ដោយ អ៊ុក សាវបូរី

២. ក្រុម​កុមារ​​លេង​ទឹក​នៅ​ក្បែរ​អណ្ដូង​ស្នប់​មួយ​កន្លែង​នៅ​តំបន់​ភ្នំបាត ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ រូបថត​ថ្ងៃ​១០ ខែ​មីនា ឆ្នាំ​២០១៣ ដោយ មុំ សុផុន

៣. ស្ត្រី​អ្នក​ភូមិ​ត្រពាំងអំពិល ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ដង​ទឹក​ពី​អណ្ដូង​ដើម្បី​យក​ទៅ​ប្រើប្រាស់។ រូបថត​ថ្ងៃ​២៥ មីនា ឆ្នាំ​២០១៣ ដោយ អ៊ុក សាវបូរី

៤. ស្ត្រី​អ្នក​ភូមិ​ត្រពាំងអំពិល ស្រុក​ត្រាំកក់ ខេត្ត​តាកែវ រែក​ទឹក​ដែល​ទើប​ដង​ពី​អណ្ដូង​យក​ទៅ​ផ្ទះ។ រូបថត​ថ្ងៃ​២៥ មីនា ឆ្នាំ​២០១៣ ដោយ អ៊ុក សាវបូរី

៥. ទាហាន​នៅ​ប្រាសាទ​ព្រះវិហារ ត្រង​ទឹក​ដែល​គេ​បង្ហូរ​ចេញ​ពី​ភ្នំ​សម្រាប់​យក​ទៅ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ រូបថត​ថ្ងៃ​១៥ កុម្ភៈ ឆ្នាំ​២០១៣ ដោយ អ៊ួន ឈិន

៦. ទាហាន​នៅ​ប្រាសាទ​ព្រះវិហារ ដង​ទឹក​ពី​ស្រះ​ដើម្បី​យក​ទៅ​ប្រើប្រាស់។ រូបថត​ថ្ងៃ​១៥ កុម្ភៈ ឆ្នាំ​២០១៣ ដោយ អ៊ួន ឈិន

៧. អ្នក​ភូមិ​នៅ​ឃុំ​គោកមន ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្ដរមានជ័យ ដង​ទឹក​ពី​ស្រះ​យក​ទៅ​ប្រើប្រាស់។ រូបថត​ថ្ងៃ​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ដោយ អ៊ួន ឈិន

៨. បុរស​នៅ​ឃុំ​គោកមន ដង​ទឹក​ពី​ក្នុង​ស្រះ​ដាក់​ធុង​ដឹក​តាម​គោយន្ត​ដើម្បី​យក​ទៅ​ប្រើប្រាស់។ រូបថត​ថ្ងៃ​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ដោយ អ៊ួន ឈិន

៩. កុមារ​នៅ​ឃុំ​អំពិល ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្ដរមានជ័យ សប់​ទឹក​ផឹក។ រូបថត​ថ្ងៃ​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ដោយ អ៊ួន ឈិន

១០. បុរស​អាយុ​ជាង ៧០​ឆ្នាំ ត្រង់​ទឹក​ចេញ​ពី​ទុយយោ​ក្បែរ​ផ្ទះ​នា​ភូមិ​ត្រ​ពាំង​អញ្ចាញ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​៣ ខែ​មេសា ឆ្នាំ​២០១៣ ដោយ វោហារ ជាតិ

  • រូបទី១
  • រូបទី២
  • រូបទី៣
  • រូបទី៤
  • រូបទី៥
  • រូបទី៦
  • រូបទី៧
  • រូបទី៨
  • រូបទី៩
  • រូបទី១០
ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី Phnom Penh

សូមមេត្តាជ្រាបថានៅទីក្រុងភ្នំពេញក៏គ្មានទឹកស្អាតប្រើដែរ សូម្បីតែនៅសង្កាត់មួយចំនួននៅខណ្ឌដង្កោ នេះមិនបាច់និយាយដល់ភូមិឃុំមួយចំនួនដែលកាត់បញ្ចូលមករាជធានីភ្នំពេញ

Apr 17, 2013 09:41 AM

គេហទំព័រ​ទាំងមូល