ដោយសារសក្ដានុពលវិស័យទេសចរណ៍របស់ខេត្តនេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅទស្សនាកម្សាន្តច្រើនឥតដាច់។
ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង លោក ប៊ុន បៀវ បានឲ្យដឹងថា មានភ្ញៀវទេសចរមកកម្សាន្តខេត្តនេះក្នុងមួយឆ្នាំៗជាង ៦ម៉ឺននាក់ ហើយតំបន់រមណីយដ្ឋានទឹកជ្រោះតាតៃ គឺមានភ្ញៀវទៅលេងកម្សាន្តប្រមាណជាង ៣ពាន់ ទៅ ៤ពាន់នាក់ប៉ុណ្ណោះ ដោយសាររមណីយដ្ឋាននេះទើបតែអភិវឌ្ឍន៍ឡើងនៅឆ្នាំ២០០៩។ រីឯរមណីយដ្ឋានព្រៃកោងកាងពាមក្រសោប ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង គឺបានអភិវឌ្ឍន៍ឡើងតាំងពីឆ្នាំ២០០៥ មក មានភ្ញៀវទៅទស្សនាជាង ៣ម៉ឺននាក់ក្នុងមួយឆ្នាំ។
រូបថតដោយ ខែ សុណង

១៦-មករា-២០១២៖ ផ្លូវចូលទៅកាន់តំបន់ទេសចរណ៍ធម្មជាតិតាតៃ ស្ថិតនៅឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង។

១៦-មករា-២០១២៖ ទិដ្ឋភាពទឹកជ្រោះតាតៃក្រោម មើលទៅពីខាងលើ។

១៦-មករា-២០១២៖ អ្នកទេសចរមកកម្សាន្តតំបន់ទេសចរណ៍ធម្មជាតិតាតៃក្រោម តាមទូកសហគមន៍ទេសចរណ៍។

១៦-មករា-២០១២៖ ទេសចរណ៍ជាតិ និងអន្តរជាតិ ហែលទឹកលេងនៅតំបន់ទឹកជ្រោះតាតៃ។

១៦-មករា-២០១២៖ ភ្ញៀវទេសចរណ៍ជិះខ្សែរ៉ត កម្សាន្តឆ្លងកាត់ស្ទឹងតាតៃ។

១៧-មករា-២០១២៖ រមណីយដ្ឋានព្រៃកោងកាងពាមក្រសោប ស្ថិតនៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

១៧-មករា-២០១២៖ ស្ពានធ្វើពីថ្មប៉េតុងចម្ងាយ ៦៦៦ម៉ែត្រ ដើរឆ្លងកាត់តំបន់អភិរក្សដើមកោងកាង ក្នុងរមណីយដ្ឋានព្រៃកោងកាងពាមក្រសោប។

១៧-មករា-២០១២៖ ស្ពានយោលបន្តពីស្ពានប៉េតុង សម្រាប់ដើរឆ្លងកាត់ព្រែកពាមក្រសោប ដើម្បីមើលទិដ្ឋភាពតំបន់អភិរក្សដើមកោងកាង ក្នុងរមណីយដ្ឋានព្រៃកោងកាងពាមក្រសោប។

១៧-មករា-២០១២៖ ទូកសម្រាប់ដឹកអ្នកទេសចរមើលព្រៃកោងកាងតាមទឹក។

១៧-មករា-២០១២៖ ប៉មសម្រាប់ភ្ញៀវទេសចរឈរមើលទេសភាពព្រៃកោងកាង ក្នុងរមណីយដ្ឋានព្រៃកោងកាងពាមក្រសោប។

១៧-មករា-២០១២៖ ទិដ្ឋភាពមើលព្រៃកោងកាងពីលើប៉មក្នុងរមណីយដ្ឋានព្រៃកោងកាងពាមក្រសោប។