ឈើ​រលំ​សង្កត់​ប្រាសាទ​ព្រះខ័ន

ផ្ទាំង​ថ្ម​ធំៗ​​នៃ​​ដំបូល​រាន​ហាល​របស់​​​ប្រាសាទ​​បុរាណ​ព្រះ​ខ័ន នា​ប៉ែក​ខាង​ជើង​ចំនួន ១០​ដុំ បាន​បាក់​បែក ហើយ​ធ្លាក់​ចុះ​ដល់​ដី ដោយសារ​តែ​ដើម​ឈើ​​មួយ​ដើម​ធំ​ដួល​​​​រលំ​សង្កត់​កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា។ ឈើ​ដែល​មាន​ទទឹង​​ប្រហែល ១​ម៉ែត្រ និង​កម្ពស់​​​ប្រមាណ ២០​ម៉ែត្រ រំលំ​សង្កត់​ប្រាសាទ​នោះ បន្ទាប់​ពី​​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​ដក់​ទឹក​ជា​ច្រើន​កន្លែង​ក្នុង​បរិវេណ​ប្រាសាទ​ធ្វើ​ឱ្យ​ដី​ទន់​ជ្រាយ។

រូបថត​​ថ្ងៃ​ទី​៥ តុលា ឆ្នាំ​២០១៣៖

១-ដើម​ឈើ​១​ដើម​ធំ​រលំ​សង្កត់​ទៅ​លើ​ខឿន​នៃ​ប្រាសាទ​ព្រះខ័ន ប៉ែក​ខាង​ជើង បណ្ដាល​ឱ្យ​បាក់​បែក​ផ្ទាំង​ថ្ម​មួយ​ចំនួន។

២-ដើម​ឈើ​១​ដើម​ធំ​រលំ​សង្កត់​ទៅ​លើ​ខឿន​នៃ​ប្រាសាទ​ព្រះខ័ន ប៉ែក​ខាង​ជើង បណ្ដាល​ឱ្យ​បាក់​បែក​ផ្ទាំង​ថ្ម​មួយ​ចំនួន។

៣-ដើម​ឈើ​ដែល​បាក់​សង្កត់​ខឿន និង​រាន​ហាល​ប៉ែក​ខាង​ជើង​របស់​ប្រាសាទ​ព្រះ​ខ័ន។ រូបភាព​ថត​ ពី​ក្រោម

៤-ផ្ទាំង​ថ្ម​នៃ​រចនាបថ​របស់​ខឿន​ប្រាសាទ​ព្រះ​ខ័ន ធ្លាក់​ចុះ​មក​ដល់​ដី​បន្ទាប់​ពី​ដើម​ឈើ​រលំ​សង្កត់។

៥-ចុង​ឈើ​ដែល​រលំ​លើ​ប្រាសាទ ហើយ​បាក់​ខ្ទាត​ចូល​ទៅ​​ក្នុង​ទីធ្លា​ប្រាសាទ ត្រូវ​ក្រុម​អន្តរាគមន៍​នៃ​​អាជ្ញាធរ​អប្សរា​មក​អារ​ដើម្បី​យក​ចេញ។

៦-ទឹក​ភ្លៀង​ហូរ​ដក់​នៅ​ក្នុង​ប្រាសាទ​ជា​ច្រើន​កន្លែង ធ្វើ​ឱ្យ​ដី​ជ្រាយ និង​រលំ​ដើម​ឈើ​ធំៗ។

៧-ទឹក​ភ្លៀង​ដក់​ខ្លាំង​នៅ​កសិណ​នៃ​ប្រាសាទ​ព្រះខ័ន។

៨-ភ្ញៀវ​ទេសចរ​បរទេស​ទទូរ​ឆត្រ​ទៅ​ទស្សនា​ប្រាសាទ​ព្រះខ័ន បើ​ទោះ​បី​ជា​ភ្លៀង​ធ្លាក់​មិន​រាំង​ក៏ដោយ។

៩-ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​នាំ​គ្នា​ចូល​ទស្សនា​ប្រាសាទ​បូរាណ បើ​ទោះ​បី​ជា​មាន​ភ្លៀង​ធ្លាក់​រំខាន​ក៏ដោយ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។